សុខភាពស្ដ្រី

​ការ​ញ៉ាំ​ត្រី​សម្បូរ​ខ្លាញ់​ប្រហែល​ជា​បន្ថយ​ការ​ថប់​អារម្មណ៍​ពេល​មាន​ផ្ទៃពោះ​បាន​

​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន The Daily Telegraph បានឲ្យដឹងថា ការ​ញ៉ាំ​ត្រី​ក្នុងពេល​មាន​ផ្ទៃពោះ​អាចជួយ​បន្ថយ​អារម្មណ៍​នៃ​ការ​ថប់​អារម្មណ៍​បាន​មុន​ពេល​សម្រាលកូន​។ រឿង​នេះ​គឺ​ផ្អែក​ទៅ​លើ​ការ​ស្រាវជ្រា​មួយ​ដែល​បាន​ធ្វើ​ទៅលើ​ស្ត្រី​មាន​ផ្ទៃពោះ​ប្រមាណ​ច្រើនជាង ៩៥០០​នាក់ ដែល​ទាក់ទង​នឹង​របប​អាហារ និង​កម្រិត​ថប​អារម្មណ៍​របស់​ពួកគេ​។ 

​ស្ត្រី​ដែល​ញ៉ាំ​ត្រី​សម្បូរ​ខ្លាញ់​ម្តង​ទៅ​បី​ដង​ក្នុង​មួយ​សប្តាហ៍ គឺ​មិន​ទំនង​ជា​ប្រាប់ថា មានការ​ថប់​អារម្មណ៍​ខ្ពស់​ជាង​អ្នក​ដែល​មិន​ធ្លាប់​ញ៉ាំ​ឡើយ​។ ការរកឃើញ​ទៀត​និយាយថា ស្ត្រី​ដែល​មាន​របប​អាហារ​ដែល​ផ្តល់​សុខភាព​ល្អ​ដូចជា អាហារ​សម្បូរ​ជាតិ​ផ្លែឈើ សាឡា​ត គ្រាប់​ធញ្ញជាតិ និង​ត្រី ឬ​អាហារ​បែប​ទំនៀមទម្លាប់​ដូចជា បន្លែ សាច់​ក្រហម សាច់​បក្សី ទំនងជា​មិន​សូវ​ប្រាប់ថា មាន​អាការ​ថប់​អារម្មណ៍​ខ្ពស់ជាង​អ្នក​មិន​បាន​ញ៉ាំ​អាហារ​បែប​នេះ​ឡើយ​។ 

​ដែន​កំណត់​សំខាន់​នៃ​ការរកឃើញ​ទាំងនេះ​គឺថា របប​អាហារ និង​អា​ការៈថប់អារម្មណ៍​ត្រូវ​បាន​វាយតម្លៃ​ក្នុងពេល​តែមួយ ដូច្នេះ​វា​មិន​អាច​បញ្ជាក់បាន​ទៅលើ​ទំនាក់ទំនង និង​ឥទ្ធីពល​រវាង​របប​អាហារ និង​អារម្មណ៍​មនុស្ស​បាន​ឡើយ​។ វា​អាច​បាន​ត្រង់​ថា ការ​ដែល​មាន​អារម្មណ៍​តក់ស្លុត​ប្រហែលជា​ប៉ះពាល់​ដល់​ជម្រើស​នៃ​ការ​ញ៉ាំ​អាហារ​លើ​ស្ត្រី​មួយចំនួន ឬ​កត្តា​ផ្សេងៗ​ទៀត​ប៉ះពាល់​ទៅលើ​កម្រិត​នៃ​ការ​ថប់​អារម្មណ៍ និង​របប​អាហារ​របស់​ស្ត្រី​។ 

​ថ្វី​បើ​ការសិក្សា​នេះ​មិន​អាច​អះអាង​ដោយ​ខ្លួនឯង​ថា របប​អាហារ​មាន​ឥទ្ធិពល​ដោយ​ផ្ទាល់​ទៅលើ​ការ​ថប់​អារម្មណ៍​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​ក៏ដោយ តែ​ការ​ញ៉ាំ​អាហារ​មាន​តុល្យភាព​និង​សុខភាព​ល្អ​ត្រូវ​បាន​គេ​ដឹងថា​ជា​រឿង​សំខាន់​សម្រាប់​ម្តាយ និង​កូន​ក្នុងពេល​មាន​ផ្ទៃពោះ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី06  កុម្ភៈ ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play