សុខភាពស្ដ្រី

​ធ្វើ​ការងារ​យប់​រយៈពេល​យូរ​អាច​បង្កើន​ការ​ប្រឈម​មហារីក​សុដន់​រហូត​ដល់​ពីរដង​

​យោង​ទៅ​តាម​សារព័ត៌មាន The Independent បានឲ្យដឹងថា ស្ត្រី​ដែល​ធ្វើការ​វេន​យប់​រយៈពេល​យូរ​ទំនងជា​ងាយ​នឹង​កើត​ជំងឺ​មហារីក​សុដន់​រហូត​ដល់​ពីរដង​ឯណោះ​។ រឿង​នេះ​គឺ​ផ្អែក​ទៅ​លើ​ការសិក្សា​មួយ​ដែល​រកឃើញ​ថា ស្ត្រី​ដែល​ធ្វើការ​វេន​យប់​រយៈពេល ៣០​ឆ្នាំ​ឡើង​ទៅ​ទំនងជា​មាន​ឱកាស​កើត​ជំងឺមហារីក​សុដន់​រហូត​ដល់​ពីរដង​ឯណោះ​។ 

​ការសិក្សា​ផ្សេងៗ​ទៀត​បាន​ណែនាំ​ថា ទំនាក់ទំនង​រវាង​ការធ្វើការ​វេន​យប់​គឺ​មាន​មែន​ចំពោះ​ជំងឺមហារីក​សុដន់ ប៉ុន្តែ​គេ​មិនបាន​ធ្វើ​ទៅ​លើ​គិលានុបដ្ឋាយិកា​ឡើយ​។ ក្នុង​ការសិក្សា​នេះ អ្នកស្រាវជ្រាវ​បាន​ពិនិត្យ​ទៅលើ​ស្ត្រី​ដែល​ធ្វើការ​ក្នុង​តួនាទី​ខុសៗ​គ្នា​។ ទ្រឹស្តី​មួយ​ដែល​បាន​ពិភាក្សា​នៅ​ក្នុង​ការសិក្សា​ដែល​មាន​ការចូលរួម​ពី​អ័រម៉ូន Melatonin មាន​ជាប់ទាក់ទង​នឹង​ការការពារ​ជំងឺមហារីក​កុំឲ្យ​កើតមាន​។ រាល់​ការប៉ះពាល់​ទៅ​នឹង​ពន្លឺ ត្រូវបាន​គេ​ដឹងថា អាច​បន្ថយ​ការផលិត​របស់​អ័រម៉ូន​មួយ​នេះ​។ ដូច្នេះ​ការធ្វើ​ការងារ​វេន​យប់​នឹង​អាច​បន្ថយ​ការផលិត​របស់​អ័រម៉ូន​នេះ​បាន ដោយសារ​តែ​ប៉ះពាល់​តែ​ពន្លឺ​សិប្ប​និមិត្ត​។ 

​លទ្ធផល​នៃ​ការសិក្សា​នេះ​ប្រហែល​ជា​ស្តាប់ទៅ​គួរឲ្យ​បារម្ភ​មែន ប៉ុន្តែ​ស្ត្រី​ដែល​ធ្វើការ​វេន​យប់​ត្រូវបាន​គេ​ណែនាំ​ថា​កុំឲ្យ​ភ័យព្រួយ​អី​។ យក​ល្អ​គួរតែ​កត់សម្គាល់ថា មិន​មាន​ទំនាក់ទំនង​អ្វី​មួយ​ត្រូវបាន​គេ​រកឃើញ​រវាង​ការ​ប្រឈម​នឹង​ជំងឺមហារីក​សុដន់​កាន់តែ​ខ្ពស់ និង​ពេលវេលា​ធ​ញ​វើកា​រវេន​យប់​ដែល​តិចជា​ង ៣០​ឆ្នាំ​ឡើយ​។ វា​អាច​ដែរ​ត្រង់​ថា របៀប​រស់នៅ​ដែល​ជាប់​ទាក់ទង​នឹង​ការធ្វើការ​វេន​យប់​ដូចជា កង្វះ​ការ​ហាត់ប្រាណ​ប្រហែល​ជា​នាំឲ្យ​មាន​ការប្រឈមមុ​ខ​បែបនេះ​ដែរ​។ 

​អ្នក​ក៏​អាច​បញ្ឈប់​ការប្រឈមមុខ​នេះ​តាមរយៈ​ការ​ហាត់ប្រាណ​ទៀងទាត់ ញ៉ាំ​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មធ្យម និង​របប​អាហារ​មាន​តុល្យភាព​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី07  កុម្ភៈ ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play