ជំងឺបេះដូង

គ្រាន់តែ​ឡើង​ទម្ងន់​ពីរ​បី​គីឡូក្រាម​ក៏​ប្រឈម​ខ្ពស់​នឹង​ការ​ខ្សោយបេះដូង​ដែរ​

​យោង​ទៅតាម​ការព្រមាន​របស់​សារព័ត៌មាន The Daily Express បានឲ្យដឹងថា គ្រាន់តែ​ឡើង​ទម្ងន់​ពីរ​បី​គីឡូក្រាម​សោះ​ក៏​អាច​ធ្វើឲ្យ​មនុស្ស​ស្លាប់​បាន​ដែរ ដោយសារ​តែ​វា​ធ្វើឲ្យ​ប្រឈម​កាន់តែ​ខ្ពស់​នឹង​បញ្ហា​បេះដូង និង​ចរន្តឈាម​។ 

​ទម្ងន់​របស់​មនុស្ស​ភាគច្រើន​មាន​ការឡើង​ចុះៗ​ជា​ញឹកញាប់ ហើយ​វា​ក៏​មិន​មាន​អ្វី​ដែល​ត្រូវ​ភ័យខ្លាច​ដែឬ​បើសិន​ជា​អ្នកបាន​ញ៉ាំ​នំ​បន្ថែម​ពីរ​បី​ដុំ​នៅ​ពេល​រសៀល​នោះ​។ យ៉ាងណាមិញ ដំណឹង​នេះ​គឺ​ផ្អែក​ទៅលើ​ការសិក្សា​ដ៏​ធំ​មួយ​ទៅលើ​មនុស្ស​ពេញវ័យ​ជនជាតិ​អឺរ៉ុប ដោយ​ការប្រើប្រាស់​តិច​និច​ហ្សែ​ន​ណូ​វែ​ល​។ 

​អ្នកស្រាវជ្រាវ​បាន​ប្រើប្រាស់​ទិច​និច​ហ្សែ​ន​ថ្មី​នេះ​ដើម្បី​ចង់​ដឹង​អំពី​ការ​ពិត​ថា ការឡើង​ទម្ងន់​អាច​ធ្វើឲ្យ​កើត​ជំងឺ​បេះដូងឬ​អត់​។ តិច​និច​នេះ​គឺ​ផ្តោត​សំខាន់​ទៅលើ​ហ្សែ​ន​ជាង​ការវាយតម្លៃ​លើ​កត្តា​របៀប​រស់នៅ​។ វា​អាច​ជួយ​ដល់​អ្នក​ស្រាវជ្រាវ​ផ្តោត​សំខាន់​ទៅលើ​ឥទ្ធិពល​នៃ​ភាពធាត់​ជ្រុល​ដោយផ្ទាល់​ទៅលើ​ការធ្វើ​ឲ្យ​កើត​ជំងឺ​បេះដូង​សរសៃឈាម​។ 

​យោង​ទោ​តាម​ទិន្នន័យ​នៃ​ការសិក្សា អ្នកស្រាវជ្រាវ​បាន​ប៉ាន់ស្មាន​ថា រាល់​ការឡើង​កម្រិត​ស​ន្ទ​ស្សន៍​ទម្ងន់​ធៀប​នឹង​កម្ពស់​មួយៗ​ធ្វើឲ្យ​ប្រឈម​នឹង​ការ​ខ្សោយបេះដូង ១៧​ភាគរយ​។ គេ​ក៏​រកឃើញ​ទៀតថា ការ​ដែល​ធា​ត់ទៅៗ​ធ្វើឲ្យ​ប្រឈម​ខ្ពស់នឹង​ការ​កើត​ជំងឺ​ក្រៅពី​បេះដូង​សរសៃឈាម​ទៀត​ដែរ​ដូចជា ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ការសិក្សា​ទាំងមូល​នេះ​បាន​ផ្តល់​នូវ​អំណះអំណាង​បន្ថែមថា ការ​ធាត់​ជ្រុល​គឺមាន​ឥទ្ធិពល​មួយ​ដែល​ត្រូវ​ប្រុងប្រយ័ត្ន​ព្រោះ​អាច​ធ្វើឲ្យ​កើត​ជា​ជំងឺ​បេះដូង​សរសៃឈាម​ខុសៗ​គ្នា​មួយ​ចំនួន​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី07  កុម្ភៈ ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play