សុខភាពស្ដ្រី

ត្រី​មាន​ផ្ទៃពោះ​ញ៉ាំ​ថ្នាំ​គ្រាប់​ជាតិ​ដែក​អាច​ធ្វើ​ឲ្យ​កូន​កាន់តែ​មាន​សុខភាព​ល្អ​

​យោងទៅតាម​សេចក្តីរាយការណ៍​ពី​សារព័ត៌មាន BBC News បានឲ្យដឹងថា ការ​ញ៉ាំ​ថ្នាំ​គ្រាប់​ជាតិ​ដែក​រាល់​ថ្ងៃ​ក្នុង​ពេល​មាន​ផ្ទៃពោះ​អាច​បន្ថយ​ការប្រឈមមុខ​របស់​ទា​រក​ក្នុង​ផ្ទៃ​ទៅ​នឹង​ជំងឺ​ផ្សេងៗ​បាន ខណៈពេល​ដែល​សារព័ត៌មាន Daily Express ក៏​និយាយ​ដូចគ្នា​ដែរ​។ រឿង​នេះ​បានមកពី​ការ​រំលឹក​ឡើងវិញ​ដ៏​ធំ​មួយ​ទៅ​លើ​អំណះអំណាង​ដ៏​ល្អ​បំផុត​ទៅលើ​ទំនាក់ទំនង​រវាង​ការប្រើប្រាស់​ថ្នាំ​បំប៉ន​ជាតិ​ដែក​ក្នុងពេល​មាន​ផ្ទៃពោះ និង​ការ​មាន​ផ្ទៃពោះ និង​លទ្ធផល​នៃ​ការ​សម្រាលកូន​។ 

​លទ្ធផល​នៃ​ការសិក្សា​នេះ​បាន​ណែនាំ​ថា បើ​យើង​ប្រៀបធៀប​ជាមួយនឹង​ការ​មិន​បាន​ប្រើ​ថ្នាំ​បំប៉ន​វិញ អ្នក​ដែល​លេបថ្នាំ​បំប៉ន​មាន​ការកើនឡើង​ចំនួន​អេ​ម៉ូគ្លូ​ប៊ីន​របស់​ម្តាយ និង​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ស្លេចស្លាំង​ក្នុងពេល​មាន​ផ្ទៃពោះ​រហូតដល់​ពាក់កណ្តាល​ឯណោះ​។ ថ្នាំ​បំប៉ន​ក៏​ជួយ​កូន​កើត​មក​មាន​ទម្ងន់​ក្នុង​កម្រិត​មធ្យម និង​បន្ថយ​ការ​កើត​កូន​មិន​គ្រប់​ទម្ងន់​រហូត​ដល់ ១៩​ភាគរយ​ដែរ​។ ការរកឃើញ​នេះ​បាន​បង្ហាញ​នូវ​ទំនាក់ទំនង​មួយ​នៃ​ការ​ញ៉ាំ​ថ្នាំ​បំប៉ន​ជាតិ​ដែក និង​ការថយចុះ​ការ​កើត​ជំងឺ​ស្លេចស្លាំង​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​ផង និង​ថយចុះ​ការកើត​មិន​គ្រប់​ទម្ងន់​ផង​។ 

​សរុបមក រឿង​នេះ​បាន​ផ្តល់​នូវ​អំណះអំណាង​ទៅលើ​ការប្រើ​ថ្នាំ​បំប៉ន​ជាតិ​ដែក​ក្នុងពេល​មាន​ផ្ទៃពោះ​កាន់តែ​ល្អ​ថែម​ទៀត​។ យ៉ាងណាមិញ ការ​រំលឹក​ឡើងវិញ​នេះ​គឺ​ផ្តោត​សំខាន់​តែ​លើ​ប្រតេស​មានចំនួន​ទាប មធ្យម និង​ខ្ពស់​ប៉ុណ្ណោះ​។ ស្ត្រី​ពិតជា​ត្រូវការ​ជាតិ​ដែក​ខ្លាំង​ក្នុងពេល​មាន​ផ្ទៃពោះ ប៉ុន្តែ​នៅ​ប្រទេស​អង់គ្លេស ពួកគេ​អាច​ទទួលបាន​ជាតិ​ដែក​គ្រប់គ្រាន់​ពី​របប​អាហារ​ដែល​ពួកគេ​ញ៉ាំ​ជាពិសេស​បន្លែ​ពណ៌​បៃតង​តែម្តង​។ 

​ថ្មីៗ​នេះ ថ្នាំ​បំប៉ន​ជាតិ​ដែក​ត្រូវ​បាន​ណែនាំ​ឲ្យប្រើ​លុះត្រាតែ​លទ្ធផល​ធ្វើតេស្ត​ឈាម​របស់​ស្ត្រី​មាន​ផ្ទៃពោះ​បង្ហាញថា​ម្តាយ​មាន​បញ្ហា​កង្វះ​គ្រាប់​ឈាម ព្រោះ​ថា​វា​មិន​ត្រូវបាន​ផ្តល់​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ទាំងអស់​ទេ ដោយសារតែ​មាន​ផល​រំខាន​របស់​វា​។ យ៉ាងណាមិញ សម្រាប់​ថ្នាំ​បំប​ន់​ប្រភេទ​អាស៊ីតហ្វូលិក​វិញ គឺ​ត្រូវបាន​គេ​ណែនាំ​ឲ្យប្រើ​ខណៈពេល​កំពុង​តែ​ព្យាយា​ម​មាន​ផ្ទៃពោះ និង​ក្នុង​រយៈពេល ១២​សប្តាហ៍​ដំបូង​នៃ​ការ​មាន​ផ្ទៃពោះ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី07  កុម្ភៈ ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play