ជំងឺទឹកនោមផ្អែម

កាលណា​គ្រប់គ្រង​ទម្ងន់​បានល្អ​គឺ​មិន​សូវ​ត្រូវ​ការប្រើ​ថ្នាំ​ព្យាបាល​ជំងឺ​ទឹកនោម​ផ្អែម​ទេ​

​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន Mail Online បានឲ្យដឹងថា របប​អាហារ និង​ការ​ហាត់ប្រាណ​គឺ​ល្អ​ជាង​ការប្រើ​ថ្នាំ​ដើម្បី​គ្រប់គ្រង​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២​ទៅទៀត​។ រឿង​នេះ​បានមកពី​ការសិក្សា​ថ្មី​មួយ​របស់ Scottish ដែល​មាន​បំណង​ចង់ដឹងថា​តើ ការយកចិត្តទុកដាក់​ទៅលើ​កម្មវិធី​គ្រប់គ្រង​ទម្ងន់​ដោយ​ប្រើ​របៀប​រស់នៅ​អាច​ពង្រឹង​ដល់​សុខភាព​ទម្ងន់ និង​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​លើ​អ្នកជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២ និង​ការ​ធាត់​ជ្រុល​ឬ​អត់​។ 

​ការសិក្សា​នេះ​មាន​ការចូលរួម​ពី​មនុស្សពេញវ័យ​ច្រើនជាង ២០០០០​នាក់ ក្នុង​តំបន់ Greater Glasgow និង Clyda ។ អ្នក​ទាំងអស់​នោះ​សុទ្ធតែ​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២ និង​មាន​ស​ន្ទ​ស្សន៍​ទម្ងន់​ធៀប​នឹង​កម្ពស់​ចាប់ពី​៣០​ឡើងទៅ ដែល​ត្រូវបាន​ចាត់ទុក​ថា​ជា​ជាការ​ធាត់​ជ្រុល​។ ក្នុងចំណោម​មនុស្ស​ទាំងអស់​មាន​មនុស្ស​មួយចំនួន​ប្រមាណ ៣៤៧១​នាក់ ត្រូវបាន​បញ្ជូ​នឲ្យចូលរួម​កម្ម​វិធី​គ្រប់គ្រង​ទម្ងន់​រយៈពេល ២០​ខែ ដោយ​ក្នុង​នោះ​មាន​ការផ្តល់​ដំ​បូរ​ន្មា​ន​ហាត់ប្រាណ ការប្រឹក្សា​យោបល់ និង​ការ​តម​អាហារ​មក​ត្រឹម ៦០០​កាឡូរី​ក្នុង​មួយថ្ងៃ​។ ពួកគេ​ទាំងនោះ​ត្រូវបាន​ចាត់ទុក​ថា​បញ្ចប់​កម្មវិធី​នេះ​បើសិនជា​ចូលរួម​យ៉ាង​ហោច​ណាស់ ៨​ដង និង​ត្រូវបាន​គិតថា​ទទួលបាន​ជោគជ័យ​បើសិនជា​អាច​ស្រក​ទម្ងន់​យ៉ាងហោចណាស់ ៥​គីឡូក្រាម​។ 

​អ្នក​ដែល​បញ្ចប់​កម្មវិធី​គ្រប់គ្រង​ទម្ងន់​យ៉ាង​ជោគជ័យ ដោយ​ក្នុង​នោះ​ស្រក​ទម្ងន់​បាន​យ៉ាងហោចណាស់ ៥​គីឡូក្រាម​គឺ​អាច​ពង្រឹង​ដល់​ការគ្រប់គ្រង​ជាតិ​ស្ករ​របស់​ពួកគេ​បាន ហើយក៏​មិន​ត្រូវ​ការបង្កើន​ការប្រើប្រាស់​ថ្នាំ​ជំងឺ​ទឹកនោម​ផ្អែម​ដូច​អ្នក​មិន​បាន​ចូលរួម ឬ​អ្នកចូលរួម​ដែរ​តែ​មិន​ជោគជ័យ​។ 

​ជាទូទៅ ការសិក្សា​នេះ​បានបង្ហាញ​ថា កម្មវិធី​គ្រប់គ្រង​ទម្ងន់​តាម​របៀប​រស់នៅ​អាច​ជួយ​ដល់​អ្នក​ធាត់​ជ្រុល​គ្រប់គ្រង​ទម្ងន់​បាន និង​ពង្រឹង​ដល់​ការគ្រប់គ្រង​ជំងឺ​ទឹកនោម​ផ្អែម​របស់​ពួកគេ​ផង​។ យ៉ាងណាមិញ គេ​បាន​កត់សម្គាល់​ថា បញ្ហា​ពិតប្រាកដ​មួយ​គឺថា តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ដែល​នឹង​អាច​បន្ត​ចូលរួម​ក្នុង​កម្មវិធី​នេះ​បាន​យូរ​នោះ​។ ក្នុង​ការសិក្សា​នេះ​មាន​មនុស្ស​មិន​ដល់ ១០​ភាគរយ​ផង​ដែល​ត្រូវបាន​បញ្ជូ​នឲ្យចូលរួម និង​បំពេញ​កម្មវិធី​នេះ​បាន​ជោគជ័យ ព្រមទាំង​ទទួល​អត្ថប្រយោជន៍​រប​ស់វា​ច្រើនជាង ៣​ឆ្នាំ​។​

​វា​អាច​នឹង​មាន​ប្រយោជន៍​ក្នុង​ការស្វែងរក​ហេតុផល​របស់​វា​ថា​ហេតុអ្វី​បាន​ជា​មនុស្ស​ពីរ​បី​នាក់​អាចបំពេញ​កម្មវិធី​គ្រប់គ្រង​ទម្ងន់​នេះ​បាន​ជោគជ័យ និង​រក​មើល​ថា​តើ​មាន​មធ្យោបាយ​ច្រើន​ទៀត​ដែល​ពួកគេ​អាច​ផ្លាស់ប្តូរ​ខ្លួនឯង​បាន​សម្រាប់​អ្នក​ដែល​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២ និង​ធាត់​ជ្រុល​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី12  កុម្ភៈ ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play