ផ្សេងៗ

១៤កុម្ភៈ បើអ្នកមានស្នេហាធ្វើរឿង៤យ៉ាងនេះ អត់ប្រយោជន៍និយាយលែងចេញហើយ


ថ្ងៃ​ទី​១៤​កុម្ភៈ គឺ​ជា​ទិវា​នៃ​ក្ដី​ស្រលាញ់ និង​ជា​ថ្ងៃ​ដ៏​ពិសេស​សម្រាប់​ការ​បង្ហាញ​ពី​ក្ដី​ស្រលាញ់​មាន​ឲ្យ​គ្នា​រវាង​បងប្អូន ទៅ​បងប្អូន កូន​ទៅ​ឪពុកម្ដាយ និង​ឪពុកម្ដាយ ទៅ​កាន់​កូនៗ ដែល​មាន​ប្រទេស​ជា​ច្រើន​ជុំវិញ​ពិភពលោក​បាន​កំណត់​យក​ថ្ងៃ​នេះ។ ប៉ុន្តែ​ក៏​មាន​យុវវ័យ​មួយ​ចំនួន​តូច​នៅ​មិន​ទាន់​យល់​ច្បាស់​ពី​អត្ថន័យ នៃ​ទិវា​មួយ​នេះ ហើយ​ឈាន​តៅ​ប្រព្រឹត្តិ​ទង្វើ​មួយ​ចំនួន​ប្រាសចាក​ពី​ប្រពៃណី​ទំនៀម​ទម្លាប់​ខ្មែរ។

នៅ​ថ្ងៃ​នេះ Sabay បាន​ធ្វើ​បទ​សម្ភាស​តាម​សារ​អេឡិចត្រូនិក ជាមួយ​យុវវ័យ​មួយ​ចំនួន​ជុំវិញ​សកម្មភាព​មិន​សូវ​បាន​ប្រយោជន៍​មួយ​ចំនួន​ ដែល​យុវជន​គួរ​ជៀស​វាង​ដូច​ខាង​ក្រោម​នេះ៖ ​

១.ណាត់​គ្នា​ដើរ​លេង​ដាច់​យប់

ជួប​ជាមួយ​យុវតី បញ្ញា និយាយ​ថា រឿង​ដែល​យុវវ័យ​មិន​គួរ​ធ្វើ​នៅ​ថ្ងៃ​១៤​កុម្ភៈ ជា​ពិសេស​គូ​សង្សារ​តែម្ដង គឺ​ការ​ណាត់​គ្នា​ដើរ​លេង​ដាច់​យប់។ បញ្ញា​បន្ត​ទៀត​ថា ការ​ណាត់​ជួប​គ្នា​នៅ​ថ្ងៃ​ពិសេស​គឺ​ជា​ការ​ល្អ​ដើម្បី​រក្សា​ទំនាក់ទំនង​ស្នេហា​ឲ្យ​កាន់​តែ​រឹង​មាំ តែ​មិន​គួរ​ដើរ​លេង​ហួសហេតុ​ពេក​ដែរ​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ឪពុក​ម្ដាយ​ព្រួយ​បារម្ភ​ទេ ប៉ុន្តែ​មិន​ល្អ​សម្រាប់​ភ្នែក​ញាតិ​ទៀត​ផង។ ​

២. ទិញ​កាដូ​ពិសេស Surprise លុត​ជង្គង់​សុំ​ស្រលាញ់

បញ្ញា​ដដែល​លើក​ឡើង​មួយ​ចំណុច​ទៀត​ថា ស្ទើរ​តែ​រាល់​ឆ្នាំ ​មាន​យុវជន​មួយ​ចំនួន​តូច​នៅ​ក្មេង​ៗ​ល្ហក់​សុទ្ធ​តែ​ទិញ​កាដូ​ពិសេស ជូន​មិត្ត​ស្រី​ហើយ​ថែម​ទាំង​លុត​ជង្គង់​សុំ​ស្រលាញ់ បង្ហោះ​ក្នុង​បណ្ដាញ​សង្គម។ បញ្ញា និយាយ​ថា កាយវិការ​បែប​នេះ​ដូចជា​លើស​ខ្លាំង​​ពេក​ហើយ មិន​គួរ​បង្ហាញ​ខ្លាំង​ពេក​ទេ ​នូវ​រូបភាព​បែប​នោះ ប្រសិន​បើ​ឪពុក​ម្ដាយ​ឃើញ​ក៏​មិន​សប្បាយ​ចិត្ត​ដែរ។ ម្យ៉ាង​ទៀត​នៅ​ក្មេង​ៗ​គួរ​តែ​ខំ​រៀន​សិន​ទៅ។

៣. បង្ហោះ​ហ្វេសប៊ុក​ត្អូញត្អែរ​រឿង​អត់​បាន​កាដូ

ដោយ​ឡែក​មក​ជួប​ជាមួយ លោក បញ្ញាវឌ្ឍ បុគ្គលិក​ក្នុង​ក្រុមហ៊ុន​ឯកជន​មួយ​បញ្ចេញ​ការ​យល់​ឃើញ​ថា យុវវ័យ​មួយ​ចំនួន​តូច ពិសេស​នារី​ឧស្សាហ៍​បង្ហោះ​រឿង​អត់​បាន​កាដូ អត់​លិឍ​ជា​ដើម​សង្សារ​របស់​ខ្លួន នៅ​លើ​បណ្ដាញ គឺ​ជា​រឿង​អត់​បាន​ប្រយោជន៍​បំផុត។ បញ្ញាវឌ្ឍ បន្ត​ថា ទោះ​បាន​ឬ​មិន​បាន​ចាំបាច់​បង្ហោះ​ធ្វើ​អី​នាំ​តែ​ខ្មាស​គេ ម្យ៉ាង​គេ​នឹង​គិត​ថា ដូចជា​ជ្រួលជ្រើម​ថ្ងៃ​១៤​កុម្ភៈ​នឹង​ម្ល៉េះ​?

​ ៤. គេច​ម៉ោង​រៀន​ជួប​សង្សារ

បញ្ញាវឌ្ឍ ដដែល​បន្ថែម​មួយ​ចំណុច​ទៀត​ថា គេច​ម៉ោង​រៀន ទៅ​ណាត់​ជួប Crush ឬ​សង្សារ​កាន់​តែ​អត់​ប្រយោជន៍​ផុត​លេខ​ហើយ។ ប្រសិន​បើ​ចង់​ជួប​ចាំ​ចប់​ម៉ោង​រៀន​ក៏​បាន មិន​បាច់​ដល់​ថ្នាក់​គេច​ម៉ោង​រៀន​នោះ​ទេ ហើយ​ទង្វើ​បែប​នេះ​ គឺ​បង្ហាញ​ពី​ការ​យល់​ខុស​អត្ថន័យ បុណ្យ​នៃ​ក្ដី​ស្រលាញ់ ដែល​សម្រាប់​មនុស្ស​គ្រប់​គ្នា​មិន​មែន​សំដៅ​តែ​គូសង្សារ​ឡើយ៕

ប្រភព៖ sabay.com.kh

www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី13  កុម្ភៈ ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play