ផ្សេងៗ

វែក​មុខ​ឃើញ​ក្រុម Hacker ដែល​អុកឡុក​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​នៅ​កូរ៉េ​ខាង​ត្បូង


 

មុន​បើក​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវ​រងា​នា​ថ្ងៃ​សុក្រ ក្នុង​ទីក្រុង Pyeongchang ប្រទេស​កូរ៉េ​ខាង​ត្បូង ក្រុម Hacker ត្រូវ​បាន​គេ​ដឹង​ហ៊ាន​ចូល​អុកឡុក​យ៉ាង​ចាស់​ដៃ ទាំង​គ្មាន​មូលហេតុ។​ អ្នក​នាំ​ពាក្យ​លោក Sung Baik-you បាន​បញ្ជាក់​ដូច្នោះ​ថា "បញ្ហា​ទាំង​អស់​ត្រូវ​បាន​ដោះស្រាយ​ចប់​រួចរាល់​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ហើយ​ការ​វាយ​ប្រហារ​បែប​នេះ​រមែង​កើត​មាន​ជា​រឿយៗ​សឹង​តែ​រាល់​ឆ្នាំ"។


សារព័ត៌មាន Yonhap ចុះ​ផ្សាយ​ ក្រុម​ Hacker បាន​បិទ​ចោល​នូវ​គេហទំព័រ​ផ្លូវការ​ក្នុង​រយៈ​ពេល ១២ ម៉ោង ដើម្បី​បញ្ចៀស​មិន​ឲ្យ​អ្នក​រាល់​គ្នា​ចូល​ទៅ​តាមដាន​ព័ត៌មាន​ក៏​ដូច​ជា Print បញ្ជាក់​សំបុត្រ​ចូល​ទស្សនា។ ទៀត​សោត​អំឡុង​បើក​ព្រឹត្តិការណ៍​ជន​ខិលខូច​បាន​ចូល​ផ្តាច់​ប្រព័ន្ធ Wi-Fi មិន​ឲ្យ​ដំណើរការទាំង​ក្នុង​បរិវេណ​ប្រកួត​និង​ក្នុង​មជ្ឈមណ្ឌល​ព័ត៌មាន។​


តាម​ប្រភព​ជាក់លាក់​អ្នក​នៅ​ពី​ក្រោយ​ការ​វាយ​ប្រហារ​ដ៏​ធំ​មួយ​នេះ អាច​ជា​ពួក Hacker នៅ​ប្រទេស​រុស្សី ដោយ​ផ្អែក​តាម​ក្រុម​អ្នក​ជំនាញ​ផ្នែក​ប្រព័ន្ធ​សុវត្ថិភាព​ធ្លាប់​បាន​ប្រាប់​ទៅ New York Times ដោយ​ពួក​គេ​មាន​បំណង​អាក្រក់​លើ​សហព័ន្ធ​កីឡា​អូឡាំពិក​ចាប់​តាំង​ពី​ប៉ុន្មាន​ខែ​មុន​មក​ម្ល៉េះ ស្រប​ពេល​ប្រទេស​រុស្ស៊ី​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ចូលរួម​ប្រកួត ដោយ​រក​ឃើញ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​​រឿង​អាស្រូវ​មួយ​ចំនួន៕

ប្រភព៖ sabay.com.kh

www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី13  កុម្ភៈ ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play