ផ្សេងៗ

យប់សែនចូលឆ្នាំចិន ឆ្នាំទាំង១២ គួរតែស្លៀកពណ៌នេះ ទើបទ្រព្យចូលច្រើនគ្មានដែនកំណត់

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីពណ៌ដែលឆ្នាំទាំង១២ គួរតែស្លៀកក្នុងថ្ងៃសែនចូលឆ្នាំចិន។ តើមានអ្វីខ្លះទៅ?


    ឆ្នាំខាល និងថោះ គួរតែស្លៀកសម្លៀកបំពាក់ពណ៌លឿង ព្រោះវាជាពណ៌ដែលអាចនាំលាភចូលមកឲ្យអ្នកបាន។ ប៉ុន្តែពណ៌លឿងនោះ គួរតែជាពណ៌លឿងខ្ចី ទើបទ្រព្យធំអាចចូលមកបាន។


    ឆ្នាំរការ និងវក គួរតែស្លៀកសម្លៀកបំពាក់ពណ៌បៃតង ក្នុងយប់សែនចូលឆ្នាំចិន ទើបលាភអាចរះខ្ពស់ជិតខ្លួនរបស់អ្នកបាន។


    ឆ្នាំម្សាញ់ និងមមី គួរតែស្លៀកសម្លៀកបំពាក់ពណ៌ក្រហម ព្រោះពណ៌នេះ ជាពណ៌ដែលអាចនាំសំណាងខ្ពស់មករកអ្នកបាន។


    ឆ្នាំជូត និងកុរ គួរតែស្លៀកសម្លៀកបំពាក់ពណ៌ផ្ទៃមេឃ ព្រោះពណ៌នេះ នឹងនាំទាំងទ្រព្យ និងលាភចូលមករកអ្នកព្រមគ្នា។ ជាពិសេស អ្នកនឹងមានសុខភាពល្អពេញមួយឆ្នាំទៀតផង។


    ឆ្នាំរោង និងឆ្លូវ គួរតែស្លៀកសម្លៀកបំពាក់ពណ៌លឿង កាហ្វេ ឬខ្មៅ ដើម្បីលើកលាភអ្នកឲ្យខ្ពស់ ក្នុងថ្ងៃចូលឆ្នាំចិននេះ។


    ឆ្នាំមមែ និងច អាចស្លៀកសម្លៀកបំពាក់ពណ៌ក្រហម ត្នោត និងស្វាយ ព្រោះពណ៌ទាំងនេះ នឹងធ្វើឲ្យអ្នកអាចរស់នៅបានយ៉ាងសុខស្រួលក្នុងរយៈពេលពេញមួយឆ្នាំតែម្តង៕
 

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina 
​ប្រភព ៖ happyfoo.cc

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី13  កុម្ភៈ ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play