ផ្សេងៗ

បុរស អាចបំបាត់រង្វង់ភ្នែកខ្មៅតាមណាទៅ?

បុរសដែលមានរង្វង់ភ្នែកខ្មៅ អាចប្រើវិធីទាំងឡាយខាងក្រោម ដើម្បីធ្វើឲ្យបាត់រង្វង់ភ្នែកខ្មៅនេះបាន។ តើមានអ្វីខ្លះទៅ?


1.    អ្នកអាចចិតប៉េងប៉ោះជាបន្ទះៗ រួចយកមកបិតលើរង្វង់ភ្នែកខ្មៅរបស់អ្នកបាន។ វាជាវិធីដែលអាចធ្វើឲ្យរង្វង់ភ្នែកអ្នកបាត់ខ្មៅបាន។


2.    អ្នកក៏អាចយកផ្លែប៉ោមចិនជាបន្ទះ រួចយកមកបិតលើរង្វង់ភ្នែកអ្នកចំនួន១០នាទី ដោយអ្នកអាចធ្វើចំនួនពីមួយទៅពីរដងក្នុងមួយថ្ងៃ។ បើអ្នកព្យាយាមធ្វើចំនួនពី២ទៅ៣ថ្ងៃ នោះអ្នកនឹងអាចឃើញលទ្ធផលបាន។


3.    ក្រោយពេលដែលអ្នកលុបមុខរួច ហើយស្ងួត អ្នកអាចយកទឹកឃ្មុំមកលាបនៅជុំវិញរង្វង់ភ្នែករបស់អ្នកបាន រួចធ្វើការម៉ាស្សា ហើយទុកចំនួន១០នាទី ទើបលាងទឹកចេញជាការស្រេច។ 


4.    អ្នកអាចចិតសំបកដំឡូងបារាំងចេញ រួចចិតជាបន្ទះ ហើយយកមកបិតលើរង្វង់ភ្នែកអ្នកចំនួន៥នាទី ទើបលាងទឹកចេញ។ ក្រោយពេលដែលអ្នកធ្វើបែបនេះរួច អ្នកនឹងអាចឃើញស្នាមខ្មៅទាំងនោះអាចបាត់បាន៕
 

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina 
​ប្រភព ៖ 39.net

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី13  កុម្ភៈ ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play