សុខភាពស្ដ្រី

​មើល​អត្ថបទ​នេះ​រួច​ទើប​ដឹងថា​ស្ត្រី​ប្រឈម​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ច្រើនជាងគេ

​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​កើតឡើង​លើ​មនុស្ស​ស្រី​ច្រើន​ជាង​មនុស្ស​ប្រុស​ក្នុង​សហរដ្ឋអាមេរិក​។ មនុស្ស​ភាគច្រើន​មិន​បានដឹងថា ស្ត្រី​កើត​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ច្រើនជាង​បុរស​ឡើយ ហើយ​អត្រា​នៃ​ការស្លាប់​ក៏​កើតឡើង​លើ​ស្ត្រី​ខ្ពស់ជាង​ដែរ​។ នៅ​ពេល​ស្ត្រី​អាយុ​កាន់តែច្រើន ពួកគេ​ទំនងជា​មាន​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ម្តង​ដែល​ជា​សញ្ញា​ដំបូង​នៃ​ជំងឺ​បេះដូង​សរសៃឈាម ច្រើន​ជាង​ជំងឺ​គាំងបេះដូង​។ 

​ដូច្នេះហើយ ហេតុអ្វី​បានជា​មាន​ស្ត្រី​ច្រើន​ជាង​បុរស​កើត​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល តើ​កត្តា​អ្វីខ្លះ​ដែល​ធ្វើឲ្យ​មាន​រឿង​នេះ​កើតឡើង​ចំពោះ​ស្ត្រី​ទៅវិញ​? 

​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​កើតឡើង​លើ​ស្ត្រី​ច្រើន​ជាង ៥៥០០០​នាក់​ដែល​ច្រើន​ជាង​បុរស​ទៅ​ទៀត​ជា​រៀងរាល់​ឆ្នាំ​ក្នុង​សហរដ្ឋអាមេរិក​។ រឿងនេះ​នឹង​ធ្វើឲ្យ​មាន​ការពិការភា​ព និង​ក្លាយទៅជា​ឃាតករ​ទី​បី​នៃ​ការស្លាប់​លើ​ស្ត្រី​ជាមិនខាន​។ 

​តាម​ការវិភាគ​ទៅ​បែប​វិទ្យាសាស្ត្រ គេ​បាន​រកឃើញ​កត្តា​ជាច្រើន​ដែល​ធ្វើឲ្យ​ស្ត្រី​ប្រឈម​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​កាន់តែ​ច្រើន​ដូចជា​៖
•​    ​ស្ត្រី​ដែល​មក​រដូវ​មុន​អាយុ ១០​ឆ្នាំ​
•​    ​ស្ត្រី​ដែល​រ៉ាំ​ង​រដូវ​មុន​អាយុ ៤៥​ឆ្នាំ​
•​    ​ស្ត្រី​ដែល​មាន​ចំនួន​អ័រម៉ូន Dehydroepiandrosterone (DHEAS)​ទាប​
•​    ​ស្ត្រី​ដែល​ប្រើ​ថ្នាំ​ពន្យា​កំណើត​។​

​ការ​ដែល​មាន​ប្រវត្តិ​មាន​ផលវិបាក​នៃ​ការ​មាន​ផ្ទៃពោះ​ក៏​អាច​បញ្ជាក់​ថា​ប្រឈម​ខ្ពស់​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ដែរ​។ បញ្ហា​ទាំងនេះ​រួមមាន ការ​មាន​ជំងឺ​ទឹកនោម​ផ្អែម​ក្នុងពេល​មាន​ផ្ទៃពោះ និង​លើស​សម្ពាធ​ឈាម​ក្នុង ឬ​ភ្លាមៗ​ក្រោយពី​មាន​ផ្ទៃពោះ​។ 

​កត្តា​មួយចំនួន​នៃ​រឿងនេះ​គឺ​កើតឡើង​ញឹកញាប់ ហើយ​អ្នក​ស្រាវជ្រាវ​បាន​សង្កត់ធ្ងន់ថា មាន​ស្ត្រី​មួយចំនួន​តូច​ដែល​មាន​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ម្តង​ឬ​ច្រើន​ដង​ដែរ​។ យ៉ាងណាមិញ យក​ល្អ​គួរតែ​ឲ្យ​គ្រូពេទ្យ​ប្រឹក្សា​បន្ថែម​ដើម្បី​ដឹង​ច្បាស់​អំពី​ការប្រឈមមុខ​ដែល​អ្នក​អាច​មាន​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
ប្រភព​៖ Web MD

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី14  កុម្ភៈ ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play