សុខភាពស្ដ្រី

​ស្ត្រី​មាន​ផ្ទៃពោះ​ញ៉ាំ​បន្លែ​ច្រើន​អាច​ប៉ះពាល់​ដល់​កូន​ដែរ​ទេ​?

​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន Mail Online បានឲ្យដឹងថា ស្ត្រី​មាន​ផ្ទៃពោះ​ដែល​ញ៉ាំ​អាហា​របួស​ទំនងជា​ធ្វើឲ្យ​កូន​ក្នុងផ្ទៃ​ប្រឈម​នឹង​ការលេង​ថ្នាំ និង​ញ៉ាំ​គ្រឿង​ស្រវឹង​រហូតដល់ ៣​ដង​ឯណោះ​។ អ្នកស្រាវជ្រាវ​បាន​ទទួច​នូវ​ការ​រកឃើញរប​ស់​ខ្លួន​ថា ក្មេង​ដែល​លេង​ថ្នាំ​នៅ​អាយុ ១៥​ឆ្នាំ មាន​ជាប់ទាក់ទង​នឹង​របប​អាហារ​របស់​ម្តាយ​គេ​តាំងពី​ម្តាយ​ពរ​ពោះ​ម្លេស​។ 

​ការស្រាវជ្រាវ​នេះ​គឺ​ផ្អែក​ទៅលើ​ការ​សិក្សា​រយៈពេល​វែង​មួយ​ក្នុង​ប្រទេស​អង់គ្លេស ដោយ​អ្នកស្រាវជ្រាវ​បាន​សួរ​ទៅលើ​យុវវ័យ​ប្រមាណ​ជាង ១០០០០​នាក់​អំពី​ការ​ញ៉ាំ​គ្រឿង​ស្រវឹង និង​ការជក់បារី​របស់​ពួកគេ ហើយ​ក្នុងនោះ​មាន​ពាក់កណ្តាល​ហើយ​ដែល​ញៀន​។ បន្ទាប់មក ពួកគេ​បាន​ពិនិត្យ​ទៅលើ​របប​អាហារ​របស់​ម្តាយ​គេ​តាំងពី​មាន​ផ្ទៃពោះ​ដើម្បី​ចង់​ដឹង​ថា មាន​ទំនាក់ទំនង​គ្នា​ឬ​អត់​។ 

​ការសិក្សា​បាន​រកឃើញថា ក្មេង​ដែល​កើត​ពី​ម្តាយ​ញ៉ាំ​តែ​សាច់​សុទ្ធ​ក្នុងពេល​មាន​ផ្ទៃពោះ​ទំនងជា​មិន​សូវ​ញ៉ាំ​គ្រឿង​ស្រវឹង ឬ​ជក់បារី​នៅ​អាយុ ១៥​ឆ្នាំ​ដូច ស្ត្រី​មាន​ផ្ទៃពោះ​ដែល​ញ៉ាំ​សាច់​តិច ឬ​មិន​ញ៉ាំ​សោះឡើយ​។ អ្នកស្រាវជ្រាវ​បាន​ប៉ាន់ស្មាន​ថា រឿង​នេះ​អាច​ដោយសារតែ​ស្ត្រី​ដែល​មិន​ញ៉ាំ​សាច់​ប្រហែលជា​មាន​កម្រិត​វីតាមីន B12 ទាប ដែល​ប៉ះពាល់​ដល់​ការលូតលាស់​របស់​ខួរក្បាល​។ 

​យ៉ាងណាមិញ យើង​មិន​អាច​ដឹងថា របប​អាហារ​របស់​ស្ត្រី​មាន​ផ្ទៃពោះ​គឺជា​មូលហេតុ​ពិតប្រាកដ​នៅ​ទេ​។ មាន​កត្តា​ច្រើនណាស់​ដែល​ចូលរួម​ក្នុង​រឿង​នេះ​ដែរ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី15  កុម្ភៈ ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play