ជំងឺបេះដូង

មាន​ជំងឺ​បេះដូង​ហើយ​គួរ​ផ្លាស់ប្តូរ​របៀប​រស់នៅ​បែប​ណា​ទើប​ល្អ​?

​ជីវិត​រស់​នៅ​មាន​សុខភាព​ល្អ​គឺជា​រឿង​សំខាន់​ណាស់​ដែល​មនុស្ស​គ្រប់​គ្នា​ចង់បាន ហើយ​ក្នុងនោះ​ដែរ នៅពេល​មាន​ជំងឺ​ណាមួយ​ហើយ ពួកគេ​តែងតែ​ស្វះស្វែង​រក​ការព្យាបាល​ដែល​ត្រឹមត្រូវ​ដើម្បី​បន្ត​ជីវិត​រស់នៅ​បន្ថែមទៀត​។ យ៉ាងណាមិញ សម្រាប់​អ្នក​ដែល​មាន​ជំងឺ​បេះដូង​ស្រាប់ ក្រៅពី​បន្ត​ញ៉ាំ​ថ្នាំ​តាម​វេជ្ជបញ្ជា​ហើយ តើ​ពួកគេ​គួរតែ​ផ្លាស់ប្តូរ​របៀប​រស់នៅ​បែប​ណា​ទើប​ល្អ​ចំពោះ​សុខភាព​នៅ​ថ្ងៃក្រោយ​ទៅ​?

​រៀប​ចំ​ពេល​វេលា​ហាត់ប្រាណ​
​ចូរ​ហាត់ប្រាណ​ដើម្បី​ទទួល​បាន​ប្រយោជន៍​ពី​សកម្មភាព​រាងកាយ​មួយ​នេះ​។ អ្នក​មិន​ចាំបាច់​ទៅ​ហាត់​ក្នុង​ក្លិប​ហាត់ប្រាណ និង​ត្រូវការ​ពេលវេលា​ហាត់​យូរៗ និង​ខ្លាំងៗ​នោះទេ​។ អ្នក​អាច​ចំណាយ​ពេលវេលា​ខ្លីៗ​ដើម្បី​ធ្វើ​វា​ទៅ​បាន​ហើយ​។ ចូរ​ចំណាយពេល​តិចតួច ដើម្បី​ដាក់​កាស​ក្នុង​ត្រចៀក​បណ្តើរ​ដើរ​បណ្តើរ​។ 

​ធ្វើឲ្យ​អារម្មណ៍​ស្ងប់ស្ងាត់​
​នៅ​ពេល​អ្នក​មាន​ជំងឺ​ធ្ងន់ធ្ងរ​ណាមួយ វា​គឺជា​រឿង​ធម្មតា​ទេ​ដែល​ត្រូវ​រក្សា​អារម្មណ៍​ស្ងប់ស្ងាត់ ប៉ុន្តែ​ចូរ​ស្វែងរក​ការជួយ​ពី​គ្រូពេទ្យ​បើសិនជា​មាន​អារម្មណ៍​បាក់​ទឹកចិត្ត​ហើយ​។ យក​ល្អ​គួរតែ​រស់នៅ​ឲ្យមាន​ភា​ពសកម្ម និង​ញ៉ាំ​អាហារ​ត្រឹមត្រូវ​ផង​។ ចូរ​ស្វែងយល់ថា​ពេលណា​ដែល​អារម្មណ៍​អ្នក​ធ្លាក់ចុះ​ខ្លាំង​។ ចូរ​សម្គាល់​អាការៈ​ទាំងនេះ​ដើម្បី​ប្រាប់​ដល់​គ្រូពេទ្យ​។ សម្រាប់​ការព្យាបាល​អាចមាន ការ​ហាត់ប្រាណ ព្យាបាល​ដោយ​ការ​ពន្យល់​ណែនាំ និង​ប្រើ​ថ្នាំ​។ 

​ពិនិត្យ​ទៅលើ​ថ្នាំ​ដែល​អ្នកប្រើប្រាស់​
​ថ្នាំ​បំបាត់​ការឈឺចាប់​ដែល​មិន​មាន​វេជ្ជបញ្ជា​មួយចំនួន​អាច​ធ្វើឲ្យ​អ្នក​ងាយ​នឹង​កើត​ជំងឺ​គាំងបេះដូង​បាន​។ ថ្នាំ​ប្រភេទ Ibuprofen និង Naproxen គឺជា​ក្រុម​ថ្នាំ NSAIDs ឬ Nonsteroidal Anti-inflammatory Drugs, ត្រូវបាន​គេ​ដឹងថា​មាន​ជាប់​ទាក់ទង​នឹង​បញ្ហា​បេះដូង​។ 

​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ផ្តាសាយ​
​បើសិន​ជា​អ្នក​ធ្លាប់​មាន​ជំងឺ​បេះដូង​ហើយ រាងកាយ​អ្នក​ប្រហែលជា​មិន​មាន​ថាមពល​គ្រប់គ្រាន់​ក្នុង​ការប្រឆាំង​នឹង​ជំងឺ​ផ្តាសាយ​ទេ ហើយ​វា​ក៏​ងាយ​ធ្វើឲ្យ​អ្នក​មាន​ជំងឺ​គាំងបេះដូង ឬ​រលាក​សួត​ផងដែរ​។ ដូច្នេះ​យក​ល្អ​គួរតែ​ព្យាយាម​ស្វែងរក​ការចាក់​វ៉ា​សាំង​ជា​រៀងរាល់ខែ កញ្ញា រាល់​ឆ្នាំ ដើម្បី​ចៀសផុត​ពី​ការឆ្លង​ជំងឺ​ផ្តាសាយ​។ 

​សួរ​អំពី​ទម្លាប់​ញ៉ាំ​គ្រឿង​ស្រវឹង​របស់​អ្នក​
​បើសិន​ជាង្ន​កមិន​ញ៉ាំ​គ្រឿង​ស្រវឹង​ទេ ការកំណត់​ថា​មាន​ជំងឺ​បេះដូង​ក៏​មិន​អាច​កើតឡើង​បាន​ដែរ​។ ហើយ​បើសិនជា​អ្នក​ញ៉ាំ​គ្រឿង​ស្រវឹង​មែន ចូរ​ជ្រើសរើស​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មធ្យម​បាន​ហើយ​។ ស្ត្រី​អាច​ញ៉ាំ​បាន​ត្រឹម​មួយ​កំប៉ុង​ក្នុង​មួយថ្ងៃ ខណៈពេលដែល​បុរស​អាច​ញ៉ាំ​បាន ពីរ​ទៅ​បី​កំប៉ុង​។ អ្នក​ប្រហែលជា​ធ្លាប់​លឺថា ស្រា​គឺ​ផ្តល់​ផល​ល្អ​ជាង​គ្រឿង​ស្រវឹង​ផ្សេងៗ​ទៀត ប៉ុន្តែ​ការស្រាវជ្រាវ​ទៅលើ​រឿងនេះ​គឺ​មិន​ច្បាស់លាស់​នៅឡើយ​ទេ​។ ការ​ដែល​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនពេក​អាច​បង្កើន​ជាតិ​ខ្លាញ់​ក្នុង​ឈាម ព្រមទាំង​នាំឲ្យ​លើស​សម្ពាធ​ឈាម និង​ខ្សោយបេះដូង​ទៀតផង​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
ប្រភព​៖ Web MD

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី20  កុម្ភៈ ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play