សិច

​រលូត​កូន​រួច ពេលណា ទើប​អាច​រួម​ភេទ​បាន​វិញ​?

​បន្ទាប់​ពី​រំលូត ឬរ​លូត​កូន​រួច អ្នក​នៅ​តែ​អាច​ធ្វើការ​រួម​ភេទ ដូច​ពីមុន​អ៊ីចឹង​។ យ៉ាងណាមិញ អ្នក​គួរ​ទុក​ពេល​ខ្លះ ដើម្បី​ឲ្យ​អារម្មណ៍ និង​សុខភាព​របស់​អ្នក​បាន​ល្អ​ប្រសើរ​ដូច​មុន​។​

​ប៉ុន្តែ ប្រសិនបើ​អ្នក​មាន​អារម្មណ៍​មិន​ល្អ គ្មាន​ផាសុកភាព ឬ​មិន​ទាន់​ស្រួល​ក្នុង​ចិត្ត អ្នក​មិន​គួរ​រួមភេទ​ឡើយ​។ ប្រសិនបើ​អ្នក​នៅ​ធ្លាក់ឈាម ឬ​អស់កម្លាំង ចូរ​រង់ចាំ​ដល់​ស្ថានភាព​របស់​អ្នក​ត្រឡប់​ទៅ​រក​សភាព​ដើម​វិញ​សិន ចាំ​បន្ត​ការ​រួមភេទ​របស់​អ្នក​។​

​យ៉ាងណាមិញ អ្នក​គួរតែ​ប្រើប្រាស់​វិធី​ពន្យារកំណើត​ណាមួយ ដែល​ស័ក្តសម​សម្រាប់​អ្នក ប្រសិនបើ​អ្នក​មិនទាន់​ចង់​បាន​កូន​ម្តងទៀត ពីព្រោះ អ្នក​ងាយ​នឹង​មាន​កូន​ណាស់ ភ្លាមៗ​ក្រោយពេលរ​លូត​កូន​។​

អត្ថបទ ៖ ឈឹម សៅភារ៉ា
ប្រភព ៖ www.nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី20  កុម្ភៈ ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play