ជំងឺមហារីក

វីរុស​បង្ក​មហារីក​អាច​លាក់​ខ្លួន​ក្នុង​បំពង់ករ​បាន​

​យោង​ទៅតាម​អ្នកស្រាវជ្រាវ​មកពី​សាកលវិទ្យាល័យ Rochester Medical Center ក្នុង​ទីក្រុង​ញ៉ូ​យ៉​ក បានឲ្យដឹងថា  វីរុស​បង្ក​ជំងឺមហារីក​ប្រភេទ Human Papilloma Virus (HPV) អាច​លាក់​ខ្លួន​ក្នុង​បំពង់ករ​របស់​អ្នក​បាន​។ វា​ក៏​ត្រូវបាន​គេ​ដឹង​រួច​ទៅ​ហើយ​ថា ជា​វីរុស​បង្ក​ជំងឺមហារីក​នៅ​មាត់ស្បូន​របស់​ស្ត្រី​។ ហើយ​វីរុស​នេះ​ក៏​ធ្វើឲ្យ​កើត​ជា​មហារីក​នៅ​ក្បាល និង​ក​រដែរ​។ 

​ការធ្វើេត​ស្ត​អាច​រកឃើញ​វីរុស HPV មុន​ពេល​វា​បង្ក​ជា​ជំងឺមហារីក​មាត់ស្បូន​បាន​។ យ៉ាងណាមិញ វា​មិនមែន​ជា​ករណី​សម្រាប់​ជំងឺ​មហារីក​នៅ​ក្បាល និង​ករ​ទេ​។ មានន័យ​ថា វីរុស​អាច​មាន​វត្តមាន​នៅក្នុង​បំពង់ករ​របស់​មនុស្ស​ដោយ​អ្នកជំងឺ​ផ្តាល់​មិន​បានដឹងទេ​។ 

​មនុស្ស​ភាគច្រើន​បាន​ប៉ះពាល់​នឹង​វីរុស HPV នេះ​នៅ​ពេល​ពួកគេ​មាន​វ័យ​កណ្តាល ប៉ុន្តែ​ប្រព័ន្ធ​ភាពស៊ាំ​ច្រើនតែ​អាច​គ្រប់គ្រង​ការបង្ក​រោគ​នេះ​បាន​។ គ្រាន់តែ ៥​ភាគរយ​ប៉ុណ្នោះ នៃ​អ្នក​ដែល​មាន​វីរុស​នេះ​ក្នុង​ខ្លួន​បាន​កើត​ជា​ជំងឺមហារីក​នៅ​មាត់ ឬ​បំពង់ករ​។ 

​ការរកឃើញ​នេះ​បានមក​ពី​ការវិភាគ​មួយ​ទៅ​លើ​ជាលិកា​ដែល​យក​ចេញពី​មនុស្ស​ប្រមាណ ១០២​នាក់ ដែល​ប្រើប្រាស់ឧ​បរក​រណ៍​ប្រើប្រាស់​ក្នុង​ផ្ទះបាយ​។ ក្នុងនោះ​មាន ៥ ដែល​មាន​វីរុស HPV និង​មាន​បួន​នាក់​ដែល​វីរុស​នោះ​មាន​ជាប់​ទាក់ទង​នឹង​មហារីក​។ 

​ក្នុងពេល​ការបង្ក​រោគ​មាន​ភាព​សកម្ម អ្នកស្រាវជ្រាវ​បាន​ប៉ាន់ស្មាន​ឃើញថា វីរុស HPV ត្រូវ​បាន​ជាប់​នៅក្នុង​ក្រពេញ​អា​មី​ដាស​របស់​មនុស្ស​។ នៅពេល​វា​ស្ថិត​នៅ​កន្លែង​នេះ វា​ប្រហែលជា​អាច​លាក់​ខ្លួន​ពី​ការតាមដាន​របស់​ប្រព័ន្ធ​ភាពស៊ាំ​បាន​។ ក្នុង​ពេល​នេះ វា​អាច​បង្ក​ជា​ការបង្ក​រោគ​មួយ ឬ​ច្រៀត​ចូលទៅ​ក្នុង​ក្រពេញ​អាមី​ដាស ដែល​នាំឲ្យ​កើត​មហារី​កបាន​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
ប្រភព​៖ Web MD

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី22  កុម្ភៈ ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play