សម្រស់

​មូលដ្ឋានគ្រឹះ​នៃ​ការថែរក្សា​ស្បែក​

​ស្បែក​របស់​មនុស្ស​យើង​គឺ​ជា​សរីរាង្គ​ដែល​អាច​ឆ្លុះបញ្ចាំង​អំពី​សុខភាព​បាន​។ ដើម្បី​ថែរក្សា​ស្បែក​ឲ្យបាន​ល្អ អ្នក​ត្រូវ​តែមាន​ទម្លាប់​ផ្តល់​សុខភាព​ផងដែរ​។ 

​ត្រូវ​មាន​ភាព​ស្អាតបាត​
​ចូរ​លាង​សម្អាត​មុខ​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ ដោយ​លើក​ទី​មួយ​នៅ​ពេល​ព្រឹក និង​ម្តងទៀត​នៅពេល​យប់​មុនពេល​ចូល​គេង​។ ក្រោយ​ពី​លាង​សម្អាត​ស្បែក​រួច ចូរ​លាប​ជាមួយនឹង​ធូ​ណឺ និង​ក្រែម​ផ្តល់សំណើម​។ ធូ​ណឺ​ជួយ​កំចាត់​ភាព​ជ្រីវជ្រួញ ប្រេង ភាព​គគ្រិច និង​គ្រឿង​តែង​មុខ​។ ចូរ​ស្វែងរក​ផលិតផល​ក្រែម​ផ្តល់​សំណើម​ដែល​ត្រូវ​នឹង​ប្រភេទ​ស្បែក​របស់​អ្នកផង អាច​ជា​ក្រែម​ធ្វើ​ឲ្យ​ស្ងួត ធម្មតា ឬ​មាន​ប្រេង​។ 

​ក្រែមការពារ​កម្តៅ​ព្រះអាទិត្យ​
​រយៈពេល​យូរ​ទៅៗ ការប៉ះពាល់​នឹង​កាំរស្មី​យូ​វី​ពី​ពន្លឺព្រះអាទិត្យ អាច​ធ្វើឲ្យ​មាន​ការប្រែប្រួល​កាន់តែច្រើន​ទៅលើ​ស្បែក​បាន​ដូចជា​៖
•​    ​កន្ទួលៗ​ដោយសារ​ភាព​ចាស់​របស់​ស្បែក​
•​    ​លូតលាស់​ដុំ​សាច់​ស្លូត​
•​    ​ការ​ប្រែ​ពណ៌​របស់​ស្បែក​
•​    ​ការលូតលាស់​ដុំ​សាច់​ដែល​ត្រៀម​មហារីក ឬ​មហារីក​
•​    ​មហារីក​ស្បែក​
•​    ​ស្បែក​ជ្រីវជ្រួញ​

​ជំងឺមហារីក​ស្បែក​ភាគច្រើន​កើតចេញពី​ការប៉ះពាល់​នឹង​ពន្លឺព្រះអាទិត្យ​។ ចូរ​កាត់បន្ថយ​ការចេញ​ទៅ​ខាងក្រៅ ជាពិសេស​នៅ​ចន្លោះ​ម៉ោង ១០​ព្រឹក និង​ម៉ោង​២​រសៀល​។ ចូរ​លាប​ក្រែមការពារ​កម្តៅ​ព្រះអាទិត្យ​ជានិច្ច​ដែល​មាន SPF ចាប់ពី ៣០​ឡើងទៅ​។ ចូរ​ស្លៀកពាក់​សម្លៀកបំពាក់​ដែល​អាច​គ្រប​ស្បែក​បាន​ជិតៗ​ផង​។ 

​ជួប​អ្នកជំនាញ​
​គ្មាន​នរណា​ម្នាក់​មាន​ស្បែក​ល្អ​បំផុត​នោះទេ​។ ស្បែក​អ្នក​អាច​នឹង​ស្ងួត ឬ​មាន​ជាតិ​ប្រេង​ច្រើន​។ ឬ​អ្នក​អាច​នឹង​កើត​កន្ទួល​រមាស់ និង​មុន​ផងដែរ​។ ចូរ​និយាយ​ជាមួយ​អ្នកជំនាញ​ខាង​រោគ​សើ​ស្បែក​មិន​ខ្វល់​ថា​ត្រូវ​ការចាក់​ថ្នាំស្ពឹក​ឬ​អត់​ឡើយ​បើសិន​ជា​អ្នក​មាន​បញ្ហា​ស្បែក​ធ្ងន់ធ្ងរ​។ 

​ចូរ​ពិនិត្យ​ខ្លួនឯង​
​ចូរ​យកចិត្តទុកដាក់​ទៅលើ​គ្រប់​កន្លែង​ទាំងអស់​នៃ​ស្បែក​របស់​អ្នក ដូច្នេះ​អ្នកនឹង​សម្គាល់​ដឹង​នូវ​ការប្រែប្រួល​ទាំងឡាយ​ទៅ​លើ​ប្រជ្រុញ ឬ​ស្នាម​នានា​ដែល​អាច​បញ្ជាក់​ថា​ជា​ជំងឺមហារីក​ស្បែក​បាន​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
ប្រភព​៖ Web MD

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី22  កុម្ភៈ ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play