ជំងឺទឹកនោមផ្អែម

​ធ្វើ​ការងារ​វេន​យប់​ឆ្លាសគ្នា​ជា​មា​គា​ឆ្ពោះទៅ​កាន់​ជំងឺ​ទឹកនោម​ផ្អែម​

​ការសិក្សា​ថ្មី​មួយ​បាន​និយាយថា ការ​ដែល​ធ្វើការ​វេន​យប់​ប្រហែលជា​ដើរតួនាទី​ធ្វើឲ្យមាន​បញ្ហា​ដល់​កម្រិតជាតិស្ករ​ក្នុង​ឈាម​។ ការសិក្សា​នេះ​នេះ អ្នកស្រាវជ្រាវ​បាន​ពិនិត្យ​ទៅលើ​ទិន្នន័យ​មនុស្ស​ច្រើន​ជាង ២៧០០០០​នាក់ ក្នុង​ប្រទេស​អង់គ្លេស ហើយ​រកឃើញថា អ្នក​ដែល​ធ្វើការ​មិន​ទៀងទាត់ ឬ​ធ្វើការ​ឆ្លាស​វេន​គ្នា​ទាំង​ឆ្លាស​វេន​យប់​ដែរនោះ មាន ៤៤​ភាគរយ​ទំនងជា​កើត​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២​ជាង​អ្នក​ដែល​ធ្វើការ​តែ​ពេល​ថ្ងៃ​។ 

​ការធ្វើ​ការងារ​វេន​យប់​អាច​រំខាន​ដល់​ចង្វាក់​នៃ​ការងារ​សង្គម និង​ជីវសាស្ត្រ ព្រម​ទាំង​ការ​គេង​ផងដែរ ហើយ​វា​ក៏​បាន​បញ្ជាក់ទៀតថា អាច​បង្កើន​ការ​ប្រឈម​នឹង​ជំងឺ Metabolic ទៀត​រួម​ទាំង​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២​ផងដែរ​។ កាលណា​មនុស្ស​ម្នាក់​ធ្វើការ​វេន​យប់​មិន​ទៀងទាត់​កាន់តែច្រើន ការ​ប្រឈម​នឹង​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២​របស់​ពួកគេ​ក៏​កាន់តែ​ខ្ពស់​ដែរ​។ ឧទាហរណ៍ ការធ្វើការ​វេន​យប់​ដែល​តិចជាង​បីរ​ដង​ក្នុង​មួយ​ខែ​ធ្វើឲ្យ​ប្រឈមមុខ ២៤​ភាគរយ ប៉ុន្តែ​ការងារ​វេន​យប់​ច្រើនជាង ៨​ដង​ក្នុង​មួយខែ នឹង​បង្កើន​ការប្រឈមមុខ​រហូតដល់ ៣៦​ភាគរយ​។ 

​វា​គឺជា​ការ​សិក្សា​ដំបូង​គេ​មួយ​ដែល​បង្ហាញ​អំពី​ទំនាក់ទំនង​មួយ​ដែឡ​ថា កាលណា​មនុស្ស​ធ្វើការ​ពេល​យប់​កាន់តែច្រើន ការប្រឈមមុខ​នឹង​ជំងឺ​របស់​ពួកគេ​ក៏​កាន់តែ​ខ្ពស់​ដែរ​។ យ៉ាងណាមិញ ការធ្វើការ​វេន​យប់​ជាប់​រហូត​គឺ​មិន​ជាប់​ទាក់ទង​នឹង​ទំនាក់ទំនង​ជំងឺ​ទឹកនោម​ផ្អែម​ឡើយ​។ រឿង​នេះ​អាច​ដោយសារតែ ពួកកេ​អាច​សម្របខ្លួន​នឹង​ការងារ​វេនយ​ប់បាន​ល្អ​រួចហើយ​។ 

​បើសិន​ជា​មនុស្ស​ម្នាក់​មិន​អាច​ចៀសវាង​ការងារ​ពេល​យប់​ទេ ពួកគេ​ប្រហែលជា​អាច​បន្ថយ​ការប្រឈមមុខ​របស់​ពួកគេ​បាន​តាមរយៈ ញ៉ាំ​អាហារ​ផ្តល់​សុខភាព គ្រប់គ្រង​ឲ្យមាន​សុខភាព​ល្អ ហាត់ប្រាណ និង​គេង​ឲ្យបាន​គ្រប់គ្រាន់​។ 

​ការរកឃើញ​នេះ​មិន​អាច​អះអាង​ទៅ​លើ​ទំនាក់ទំនង​មូលហេតុ និង​ឥទ្ធិពល​រវាង​ការធ្វើការ​វេន​យប់ និង​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២​បានឡើយ ប៉ុន្តែ​ការសិក្សា​ថ្មី​ផ្សេងៗ​ទៀត​ក៏​បាន​រកឃើញ​ទំនាក់ទំនង​រវាង​ការងារ​បែប​នេះ​ជាមួយ​នឹង​ជំងឺ​បេះដូង ទឹកនោម​ផ្អែម និង​មហារីក​ផងដែរ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
ប្រភព​៖ Web MD

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី27  កុម្ភៈ ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play