ជំងឺទូទៅ

អាហារ ៤​ប្រភេទ​ដែល​ជួយ​ឲ្យ​ជំងឺ​ផ្តាសាយ​ជា​កាន់តែ​លឿន​

​អ្នក​ប្រហែលជា​ធ្លាប់​លឺ​ហើយ​ចំពោះ​ភាព​ធ្ងន់ធ្ងរ​របស់​ជំងឺ​ផ្តាសាយ ហើយ​វា​ក៏​ជា​ជំងឺ​មួយ​ដែល​មនុស្ស​គ្រប់គ្នា​មិន​អាច​ចៀសផុត​ផងដែរ ដោយ​មាន​អ្នកខ្លះ​អាច​កើត​ជំងឺ​នេះ​ពីរ​បី​ដង​ឯណោះ​ក្នុង​មួយ​ឆ្នាំ​។ យ៉ាងណាមិញ របប​អាហារ និង​របៀប​រស់នៅ​ផ្តល់​សុខភាព​ល្អ​ដើរតួនាទី​ដ៏​ធំ​មួយ​សម្រាប់​ជួយ​ឲ្យ​ជំងឺ​នេះ​ជា​កាន់តែ​លឿន​។ ក្នុងនោះ ជីវជាតិ​ដ៏​សំខាន់ៗ​ដូចជា ជាតិ​ដែក ស័ង្គសី និង​សេ​ឡេ​ញ៉ូម ព្រមទាំង​សារធាតុ Flavonoids ដែល​មាន​ប្រភព​ពី​រុក្ខជាតិ​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​មួយ​ដើម្បី​ជម្រុញ​ដល់​ប្រព័ន្ធ​ភាព​កាន់តែ​ខ្លាំង​។​

​ខាងក្រោម​នេះ​ខ្ញុំ​សូម​ណែនាំ​នូវ​អាហារ​បួន​ប្រភេទ​ដែល​អាច​ជួយ​បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​មនុស្ស​យើង ហើយ​ក៏​ជួយ​ឲ្យ​ជំងឺ​ផ្តាសាយ​ឆាប់​ជា​ទៅ​វិញ​ដែរ​៖

​តែ​
​តែ​គឺជា​ប្រភព​អង់​ទី​អុកស៊ី​ដង់​ប្រភេទ Flavonoids ដ៏​ច្រើន​បំផុត ដែល​ត្រូវបាន​គេ​រកឃើញ​ថា ជួយ​បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​របស់​មនុស្ស​យើង​។ ការសិក្សា​មួយ​បាន​រកឃើញថា សារធាតុ​ជាច្រើន​ក្នុង​តែ​នឹង​ជួយ​ជម្រុញ​ដល់​ប្រព័ន្ធ​ភាពស៊ាំ​យកឈ្នះ​ការឈ្លានពាន​របស់​បាក់តេរី វីរុស និង​មេរោគ​ផ្សិត​។ ចូរ​ជ្រើសរើស​តែ​បៃតង តែ​ខ្មៅ ឬ​តែ​អូ​ឡុង​។ 

​ឬ​ស​ឈើ ឬ​គ្រឿងផ្សំ​ធ្វើ​ម្ហូប​
​ប្រភេទ​ឬ​ស​ឈើ​គឺជា​របស់​មួយ​ប្រភេទ​ដែល​មាន​កំហាប់​ខ្ពស់​នៃ​ប្រភព​អង់​ទី​អូក​ស៊ី​ដង់​សម្រាប់​ធ្វើ​ម្ហូប​ជាដើម ហើយ​ភាគច្រើន​គឺជា​ប្រភព​នៃ​រុក្ខជាតិ​ដែល​ត្រូវបាន​គេ​ដឹងថា ជួយ​ប្រឆាំងនឹង​វីរុស ការ​រលាក និង​បង្កើន​មុខងារ​ប្រព័ន្ធ​ភាព​ស៊ាំ​។ 

​បឺ​រី​ពណ៌​ខៀវ​
​ការស្រាវជ្រាវ​បាន​បង្ហាញថា ផ្លែ​បឺ​រី​ពណ៌​ខៀវ​មាន​អង់​ទី​អុកស៊ី​ដង់​ប្រឆាំងនឹង​ជំងឺ​ខ្ពស់បំផុត​។ ផ្លែ​បឺរី​តូចៗ​ទាំងនេះ​ផ្ទុក​ទៅ​ដោយ​សារធាតុ Quercetin ដែលជា Flavonoids និង​ដើរ​តួនាទី​ជា​សារធាតុ​ប្រឆាំង​អាឡែ​ហ្ស៊ី និង​ប្រឆាំង​ការ​រលាក ព្រមទាំង​ជួយ​ការពារ​ជំងឺ​បេះដូង និង​មហារីក​ទៀត​។ អ្នកស្រាវជ្រាវ​បាន​ប៉ាន់ស្មាន​ឃើញថា ឥទ្ធិពល​ប្រឆាំង​អាឡែ​ហ្ស៊ី​របស់​ផ្លែឈើ​មួយ​នេះ​ប្រហែលជា​ជួយ​បន្ថយ​រោគសញ្ញា​ដែល​ជាប់ទាក់ទង​នឹង​ការ​អាឡែ​ហ្ស៊ី​ដូចជា ការ​ហៀរ​សម្បោរ និង​ហៀរ​ទឹកភ្នែក​បាន​។ 

​យ៉ា​អួ​
​យ៉ា​អួរ​ផ្ទុក​ទៅដោយ​បាក់តេរី​មានជីវិត និង​សកម្ម​ដែល​អាច​ជួយ​ដល់​បាក់តេរី​ល្អៗ​ក្នុង​រាងកាយ​បាន​។ ត្រឹ​មយ៉ា​អួ​មួយ​ពែ​ក​ដែល​មាន​ជាតិ​កាលស្យូម​គឺអាច​ផ្តល់​នូវ​តម្រូវការ​ជាតិ​ស័ង្គសី ២០​ភាគរយ​ទៅ​ហើយ ដែល​វា​ជា​ជាតិ​រ៉ែ​ដ៏​សំខាន់​មួយ​សម្រាប់​ប្រព័ន្ធ​ភាពស៊ាំ​សុខភាព​ល្អ​។ ចូរ​ចាប់ផ្តើម​ថ្ងៃ​ថ្មី​ជាមួយនឹង​ការ​ញ៉ាំ​យ៉ា​អួ​មួួយ​ពែង​។ ក្រៅពីនេះ វា​នឹង​ជួយ​ឲ្យ​អ្នកគេង​លក់​កាន់តែ​ស្រួល​។ ប្រព័ន្ធ​ភាពស៊ាំ និង​រាងកាយ​អាច​ជួស​ជុស​រាល់​ការខូចខាត ព្រមទាំង​ស្រួលបួល​ឡើងវិញ​ក្នុង​ពេល​គេ​ង​បាន​ច្រើន​។ ការ​គេង​គួរតែ​ធ្វើ​យ៉ាងណា​ឲ្យបាន ៧​ម៉ោង​ក្នុង​មួយ​យប់ តែបើ​បាន ៨ ទៅ​៨​ម៉ោង​កាន់តែ​ល្អ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
ប្រភព​៖ Web MD

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី27  កុម្ភៈ ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play