ជំងឺបេះដូង

មូលហេតុ​នៃ​ការ​គាំងបេះដូង​របស់​ម​នុស្ស​ស្រី​អាចជា​រឿង​អាថ៌កំបាំង​

​យោង​ទៅ​តាម​ការសិក្សា​ថ្មី​មួយ​បាន​បញ្ជាក់ថា មនុស្ស​ស្រី​មិន​ត្រូវការ​សរសៃឈាម​ដែល​ស្ទះ​ដើម្បី​ទៅ​ជា​មាន​ជំងឺ​គាំងបេះដូង​ឡើយ​។ យោង​ទៅតាម​អ្នកស្រាវជ្រាវ​ជាច្រើន​មក​ពី Cedars-Sinai Medical Center ក្នុង​រដ្ឋ Los Angeles បានឲ្យដឹងថា សរសៃឈាម​អាក់ទែ​ដែល​ស្ទះ​គឺជា​មូលហេតុ​ដ៏​សំខាន់​មួយ​នៃ​ជំងឺ​គាំងបេះដូង​លើ​មនុស្ស​ប្រុស​។ 

​ពួកគេ​បាន​រកឃើញថា ប្រហែល ៨​ភាគរយ​នៃ​មនុស្ស​ស្រី​ដែល​ឈឺទ្រូង​គឺ​មិន​មាន​ការស្ទះ​សរសៃឈាម​អាក់ទែ​រហូត​ដល់​ធ្វើឲ្យ​កើត​ជា​ជំងឺ​គាំងបេះដូង​ឡើយ​។ ស្ត្រី​ដែល​ប្រាប់ថា ឈឺទ្រូង​ច្រើនតែ​ប្រាប់ថា ពួកគេ​មិន​មាន​ការ​គាំងបេះដូង​ឡើយ​បើសិន​ជា​សរសៃឈាម​អាក់ទែ​ពួកគេ​មិន​ស្ទះ​ផង​នោះ​។ 

​ការសិក្សា​នេះ​មាន​ការចូលរួម​ពី​ស្ត្រី​ប្រមាណ ៣៤០​នាក់ ដែល​ប្រាប់​ថា មាន​អា​ការៈឈឺ​ទ្រូង ប៉ុន្តែ​មិន​មាន​ការស្ទះ​នៅ​សរសៃឈាម​បេះដូង​ឡើយ​។ ការ​ថត​រូបភាព​វេជ្ជសាស្ត្រ​មួយ​ឈ្មោះថា Cardiac Magnetic Resonance បាន​រកឃើញថា ២៦​នាក់​នៃ​ស្ត្រី​ទាំងអស់ ឬ​ស្មើនឹង ៨​ភាគរយ មាន​សម្លាក​នៅលើ​បេះដូង​របស់​ពួកកេ​ដែល​បញ្ជាក់ថា មាន​ការខូចខាត​ដល់​សាច់ដុំ​បេះដូង​។ សម្រាប់​ស្ត្រី ២៦​នាក់​នោះ ប្រហែល​មួយ​ភាគ​បី​គឺ​មិន​ធ្លាប់​ដឹងថា​មាន​ជំងឺ​គាំងបេះដូង​ឡើយ ទោះបីជា​ការ​ស្គេ​ន​នៅលើ​បេះដូង​បង្ហាញ​នូវ​ការខូចខាត​ដល់​សាច់ដុំ​បេះដូង​ក៏ដោយ​។ 

​រយៈពេល​មួយ​ឆ្នាំ​ក្រោយ ស្ត្រី​ប្រមាណ ១៧៩​នាក់​គឺ​ធ្វើការ​ស្គេ​ន​បេះដូង​ម្តងទៀត​។ នៅពេលនោះ មាន​ស្ត្រី​ពីរ​នាក់​ត្រូវបាន​គេ​រកឃើញ​ថា មានការ​សម្លាក​នៅលើ​បេះដូង​ថ្មី​។ ក្នុង​ឆ្នាំ​នោះដែរ ស្ត្រី​ទាំង​ពីរ​នាក់​នេះ​ត្រូវ​បានឲ្យ​គេង​ក្នុង​មន្ទីរពេទ្យ​ដោយសារតែ​ការ​ឈឺទ្រូង ប៉ុន្តែ​មិន​ត្រូវបាន​កំណត់​រោគវិនិច្ឆ័យ​ថា​មាន​ជំងឺ​គាំងបេះដូង​ឡើយ​។ 

​ការសិក្សា​នេះ​ត្រូវ​បាន​ចុះផ្សាយ​ក្នុង​សារព័ត៌មាន Circulation​។​

​ការសិក្សា​នេះ​បាន​អះអាង​ថា ស្ត្រី​ត្រូវតែ​មាន​ភាពច្បាស់លាស់​បន្តិច​នៅពេល​ប្រាប់ថា​មានការ​ឈឺទ្រូង ទោះបីជា​ពួកគេ​មិន​មាន​រោគសញ្ញា​ធម្មតា​ដែល​មាន​លើ​មនុស្ស​ប្រុស​ក៏ដោយ​។ ជា​ញឹកញាប់​ពេក ស្ត្រី​ទាំងនេះ​ត្រូវ​បាន​ប្រាប់ថា ពួកគេ​មិន​មាន​បញ្ហា​បេះដូង​ទេ ហើយក៏​អាច​ទៅផ្ទះ​វិញ​បាន​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ពួកគេ​ត្រូវបាន​គេ​ចាត់ទុកថា​មាន​ការប្រឈមមុខ​តិចតួច​ដោយសារ​តែ​រោគសញ្ញា​ជំងឺ​បេះដូង​របស់​ពួកគេ​មាន​លក្ខណៈ​ខុសគ្នា​នឹង​រោគ​សញ្ញា​ដែល​កើតឡើង​លើ​មនុស្ស​ប្រុស​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
ប្រភព​៖ Web MD

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី01  មីនា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play