ជំងឺបេះដូង

របប​អាហារ​ពីរ​ប្រភេទ​ដែល​ល្អ​សម្រាប់​សុខភាព​បេះដូង​

​ការសិក្សា​ថ្មី​មួយ​បាន​បង្ហាញថា គម្រោង​ញ៉ាំ​អាហារ​ពីរ​ប្រភេទ​ដូចជា​របប​អាហា​របួស​ដែលមាន​ស៊ុត និង​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ ព្រមទាំង​របប​អាហារ​បែប​មេ​ឌី​ទែ​រ៉ាណេ អាច​មាន​ប្រសិទ្ធភាព​ការពារ​សុខភាព​បេះ​ដូង​បាន​។ 

​ការស្រាវជ្រាវ​មួយ​នេះ​មាន​ការចូលរួម​ពី​មនុស្ស​មាន​សុខភាព​ល្អ ១០៧​នាក់ តែ​ពួកគេ​ជា​មនុស្ស​ធាត់ មាន​អាយុ​ចាប់ពី ១៨ ទៅ​៧៥​ឆ្នាំ ដែល​បាន​ញ៉ាំ​ទាំង​របប​អាហា​របួស​មាន​កាឡូរី​ទាប​ដោយ​ក្នុងនោះ​មាន​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ និង​ស៊ុត ព្រមទាំង​របប​អាហារ​បែប​មេ​ឌី​ទែ​រ៉ាណេ​មាន​កាឡូ​រីទាប រយៈពេល​បី​ខែ​។ 

​របប​អាហារ​បែប​មេ​ឌី​ទែ​រ៉ាណេ​មានដូចជា សាច់​បក្សី ត្រី និង​សាច់​ក្រហម​មួយចំនួន ព្រមទាំង​បន្លែ ផ្លែឈើ សណ្តែក និង​គ្រាប់​ធញ្ញជាតិ​។ រយៈពេល​បី​ខែ​ក្រោយ អ្នក​ចូលរួមបាន​ផ្លាស់ប្តូរ​របប​អាហារ​ថ្មី​។ ប៉ុន្តែ​អ្នក​ចូលរួម​សិក្សា​ភាគច្រើន​គឺ​អាច​ញ៉ាំ​អាហារ​ទាំងពីរ​នេះ​បាន​។ 

​សម្រាប់​របប​អាហារ​មួយ​ផ្សេង​ទៀត អ្នកចូលរួម​បាន​ស្រក​ជាតិ​ខ្លាញ់​រាងកាយ​ប្រហែល ១.៣៦​គីឡូក្រាម និង ប្រហែល ១.៨១​គីឡូក្រាម​នៃ​ទម្ងន់​រាងកាយ​ទាំងមូល​។ ចំពោះ​ស​ន្ទ​ស្សន៍​ទម្ងន់​ធៀប​នឹង​កម្ពស់​របស់​ពួកគេ​ក៏​ថយ​ចុះ​ស្រដៀង​គ្នា​ដែរ​។​

​យ៉ាងណាមិញ របប​អាហារ​ទាំងពីរ​នេះ​មាន​ភាពខុស​គ្នា​គួរឲ្យ​កត់សម្គាល់​ដែរ​។ របប​អាហា​របួស​គឺ​មាន​ប្រសិទ្ធភាព​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​ជាង ខណៈពេល​ដែល​របប​អាហារ​បែប​មេ​ឌី​ទែ​រ៉ាណេ​អាច​បន្ថយ​ជាតិ​ខ្លាញ់​ទ្រី​គ្លី​ស៊ី​រីត​បាន​ច្រើន​ជាង ដែល​វា​ជា​ដើមហេតុ​នាំឲ្យ​កើត​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង​គាំងបេះដូង​ខ្លាំងជាងគេ​។ 

​ការសិក្សា​នេះ​បាន​ចុះផ្សាយ​ក្នុង​សារព័ត៌មាន Circulation កាលពី​ថ្ងៃ​ទី ២៦​ខែ​កុម្ភៈ​នេះ​ទេ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
ប្រភព​៖ Web MD

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី02  មីនា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play