ជំងឺមហារីក

​អ្វី​ដែល​អ្នក​អាច​ធ្វើបាន​ដើម្បី​បង្ការ​ជំងឺមហារីក​

​ឈប់​ជក់បារី​
​បារី​មួយ​ដើមៗ​គឺ​មាន​សារធាតុ​គីមី​គ្រោះថ្នាក់​ប្រមាណ ២៥០​ប្រភេទ​។ ក្នុងនោះ​មាន​ស្ទើរតែ ៧០​ហើយ​ដែល​បង្ក​ជា​ជំងឺ​មហារីក​។ ភាគច្រើន​ជា​ជំងឺមហារីក​តែម្តង​។ បារី​មាន​ជាប់​ទាក់ទង​នឹង​ជំងឺ​ផ្សេងៗ​ទៀត​ថែមទៀត​ដែរ​ដូចជា ក្រពះ ប្លោកនោម តម្រង​នោម មាត់ និង​បំពង់ករ​។ កាលណា​អ្នក​ឈប់​ជក់បារី​កាន់តែ​លឿន កាន់តែ​ល្អ​។ 

​ញ៉ាំ​ប្រូ​ខូលី​ឲ្យបាន​ច្រើន​
​បន្លែ និង​ផ្លែឈើ​គឺ​ផ្ទុក​ទៅ​ដោយ​សារធាតុ​ប្រឆាំងនឹង​ជំងឺមហារីក​មួយ​ប្រភេទ ដោយសារ​តែ​វា​មាន​ជីវជាតិ និង​ជាតិ​សរសៃ​ខ្ពស់ តែ​ខ្លាញ់​តិច​។ ចូរ​ញ៉ាំ​ប្រូ​ខូលី​ឲ្យបាន​ច្រើន​។ វា​នឹង​ជួយ​ការពារ​ការខូចខាតរ​បស់ DNA ដែល​នាំឲ្យ​កើត​ជា​មហារី​កបាន​។ យក​ល្អ​គួរតែ​ញ៉ាំ​បន្លែ និង​ផ្លែឈើ​មាន​ពណ៌​ចម្រុះ​។ 

​សម្រក​ទម្ងន់​
​ការ​ដែល​ឡើង​ទម្ងន់​នៅ​ជុំវិញ​ពាក់កណ្តាល​ខ្លួន​អាច​ធ្វើឲ្យ​មានឱ​កាសកើត​ជំងឺមហារីក​កាន់តែច្រើន ជាពិសេស​មហារីក​សុដន់ ពោះវៀន​ធំ ស្បូន លំពែង បំពង់​លើ​ក្រពះ និង​ថង់ទឹកប្រមាត់​។ អ្នកស្រាវជ្រាវ​និយាយថា ហេតុផល​មួយ​ប្រហែល កោសិកា​ខ្លាញ់​បញ្ចេញ​សារធាតុ​ជាច្រើន​ដែល​លើកទឹកចិត្ត​ដល់​កោសិកា​មហា​រីកលូតលាស់​។ 

​បន្ថយ​គ្រឿង​ស្រវឹង​
​គ្រឿង​ស្រវឹង​មាន​ជាប់ទាក់ទង​នឹង​ជំងឺ​មហារីក​នៅ​មាត់ សុដន់ ថ្លើម បំពង់​លើ​ក្រពះ និង​ផ្សេងៗ​ទៀត​។ កាលណា​អ្នក​ញ៉ាំ​គ្រឿង​ស្រវឹង​កាន់តែច្រើន​កាន់តែ​ប្រឈម​ខ្ពស់​។ បើសិន​ជា​អ្នក​ញ៉ាំ​គ្រឿង​ស្រវឹង​មែន ចូរ​ញ៉ំ​ក្នុង​កម្រិត​មធ្យម​បាន​ហើយ ដោយ​ស្ត្រី​អាច​ញ៉ាំ​ម្តង​ក្នុង​មួយថ្ងៃ បុរស​អាច​ដល់​ពីរដង​ក្នុង​មួយ​ថ្ងៃ​។ 

​ហាត់ប្រាណ​
​ការបង្ការ​ជំងឺមហារីក​គឺជា​ហេតុផល​មួយទៀត​ដែល​ត្រូវ​ធ្វើ​ចលនា​រាងកាយ​។ ការ​ហាត់ប្រាណ​នឹង​ប្រឆាំង​ការ​ធាត់​ជ្រុល និង​បន្ថយ​កម្រិត​អ័រម៉ូន​ដូចជា អេ​ស្ត្រូជែន និង​អាំង​ស៊ុយ​លីន ដែល​ត្រូវបាន​គេ​រកឃើញ​ថា​ជាប់​ទាក់ទង​នឹង​មហារីក​។ ចូរ​កំណត់​គោលដៅ​ការ​ហាត់ប្រាណ​បែប​អ៊ែ​រ៉ូ​ប៊ិក ៣៩​នាទី​ក្នុង​មួយថ្ងៃ និង​ឲ្យបាន​ច្រើន​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​៕

​លាបឡេ​ការពារ​កម្តៅ​ព្រះអាទិត្យ​
​ការប៉ះពាល់​នឹង​ពន្លឺព្រះអាទិត្យ​អាច​ជួយ​ឲ្យ​អ្នកមើល​ទៅ​មាន​សុខភាព​ល្អ​បាន ប៉ុន្តែ​ការប៉ះពាល់​នឹង​កាំរស្មី​យូ​វី​ច្រើនពេក​អាច​ធ្វើឲ្យ​ស្បែក​ខូច​រហូតដល់​កើត​មហារីក​បាន​។ ដោយសារ​តែ​ស្បែក​អាច​នឹងរ​លា​កបាន​ក្នុង​រយៈពេល​តែ ១៥​នាទី ដូច្នេះ​ចូ​រលាប​ក្រែ​ម​ការពារ​កម្តៅ​ព្រះអាទិត្យ​មុនពេល​ចេញ​ទៅ​ខាង​ក្រៅ​ផង​។ យក​ល្អ​គួរតែ​ជ្រើសរើស​ក្រែ​មណា​ដែលមាន SPF ចាប់ពី ៣០​ឡើងទៅ​។ ចូរ​លាប​ឡើងវិញ​គ្រប់​ដែល​អ្នក​បែកញើស ឬ​ហែល​ទឹក​។ 

​រួមភេទ​ឲ្យមាន​សុវត្ថិភាព​
​ជំងឺ​កាមរោគ​មិនមែន​គ្រាន់តែ​ជា​រឿង​តែមួយគត់​ដែល​គួរ​បារម្ភ​ក្នុងពេល​រួមភេទ​ដោយ​មិន​បាន​ការពារ​នោះ​ទេ​។ ការបង្ក​រោគ​ខ្លះ​ក៏​អាច​បង្កើន​ការ​ប្រឈម​នឹង​ជំងឺមហារីក​ដែរ​។ ប្រហែល ៧០​ភាគរយ​នៃ​ជំងឺមហារីក​មាត់ស្បូន​ចាប់ផ្តើម​ជាមួយ​នឹង​វីរុស Human Papillomavirus (HPV) ប្រភេទ ១៦ និង ១៨​។ ដូច្នេះ​ដើម្បី​សុវត្ថិភាព ចូរ​ប្រើ​ស្រោមអនាម័យ​ជានិច្ច​គ្រប់​ពេល​ដែល​រួមភេទ​។ 

​ចាក់​វ៉ាក់សាំង​
​នៅពេល​និយាយ​ដល់​វ៉ាក់សាំង ចូរ​គិត​អំពី​ការចាក់​វ៉ា​សាំង​បង្ការ​ជំងឺ​ផ្តាសាយ​រាល់​ឆ្នាំ​។ វ៉ាក់សាំង​ខ្លះ​អាច​បង្ការ​ជំងឺមហារីក​បានដែរ​។ វ៉ាក់សាំង HPV អាច​បង្ការ​ជំងឺមហារីក​មាត់ស្បូន បរបេរ​ទ្វារមាស ទ្វា​រមាស និង​រន្ធ​គូថ​។ ពេលវេលា​ចាក់​វ៉ាក់សាំង​គឺ​នៅ​ចន្លោះ​អាយុ ៩​ឆ្នាំ ទៅ ២៦​ឆ្នាំ​។ វ៉ាក់សាំង​បង្ការ​ជំងឺ​រលាក​ថ្លើម​ប្រភេទ B អាច​កំចាត់​ចោល​នូវ​វីរុស​ដែល​ធ្វើឲ្យកើត​មហារីក​ថ្លើម​បាន

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
ប្រភព​៖ Web MD

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី07  មីនា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play