ជំងឺទឹកនោមផ្អែម

មាន​ជំងឺ​ទឹកនោម​ផ្អែម​ហើយ​ញ៉ាំ​អាហា​របួស​ទៀត​តើ​គួរ​ធ្វើ​ដូច​ម្តេចទៅ​?

​របប​អាហា​របួស​គឺ​ជា​រឿង​មាន​សុវត្ថិភាព​សម្រាប់​អ្នក​ដែល​មាន​ជំងឺ​ទឹកនោម​ផ្អែម​។ តាមពិតទៅ របប​អាហា​របួស​គឺ​ជា​អាហារ​មាន​ជាតិ​សរសៃ​ខ្ពស់​ពី​ធម្មជាតិ ហើយក៏​មាន​ជាតិ​ខ្លាញ់​ប្រភេទ Saturated Fats និង​កូ​ឡេ​ស្តេ​រ៉ុល​ទាប​ជាង​របប​អាហារ​ជនជាតិ​អាមេរិក​ទៀត​ផង​។ 

​កត្តា​ទាំងនេះហើយ ជា​ពិសេស​មាន​ជាតិ​សរសៃ​ខ្ពស់​ទៀត​នោះ ប្រហែលជា​អាច​ជួយ​បញ្ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​ម៉ា​អ៊ែម​។ សមាគមន៍​ជំងឺ​ទឹកនោម​ផ្អែម​អាមេរិក​បាន​និយាយថា ការ​ញ៉ាំ​អាហារ​មាន​តុល្យភាព​នៃ​បន្លែ ផ្លែឈើ សណ្តែក និង​គ្រាប់​ធញ្ញជាតិ​ចម្រុង គឺជា​អ្វី​ដែល​ពួក​គេ​គួរតែ​ធ្វើ​។ ហើយ​បើសិនជា​អ្នក​មិន​អាច​ធ្វើ​វា​បាន អ្នក​ក៏​អាច​ជ្រើសរើស​ផលិតផល​ធ្វើ​ទឹកដោះគោ​ញ៉ាំ​បានដែរ​។ 

​របប​អាហា​របួស​មាន​អត្ថប្រយោជន៍​បន្ថែម​មួយទៀត គឺ​វា​មាន​តម្លៃថោក​។ សាច់ សាច់​បក្សី និង​ត្រី​ច្រើន​តែ​មាន​តម្លៃ​ថ្លៃ​បំផុត​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ HealthDay

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី09  មីនា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play