ជំងឺទឹកនោមផ្អែម

ឥទ្ធិពល​នៃ​ការ​គេង​ចំពោះ​ជំងឺ​ទឹកនោម​ផ្អែម​

​ការ​គេង​មិនបាន​គ្រប់គ្រាន់​ច្រើនតែ​ជាការ​ប្រឈមមុខ​ដែល​គេ​មើល​រំលង​ចំពោះ​អ្នកជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២​។ ការ​គេង​មិន​គ្រប់គ្រាន់​រ៉ាំរ៉ៃ​នឹង​នាំឲ្យ​មាន​ការផលិ​តអាំង​ស៊ុយ​លីន​កាន់តែ​តិច និង​បង្កើន​អ័រម៉ូន​ស្ត្រេ​សកាន់តែ​ច្រើន​វិញ​។ រយៈពេល​យូរ​ទៅៗ ការ​ដែល​មាន​ជាតិ​ស្ករ​ក្នុង​ចរន្តឈាម​កាន់តែច្រើន អ្នក​ពិតជា​ប្រឈម​កាន់តែ​ខ្ពស់​នឹង​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២​។ 

​ការ​គេង​មិនបាន​គ្រប់គ្រាន់​ក៏​អាច​បង្កើន​ការ​ញ៉ាំ​អាហារ និង​ធ្វើឲ្យ​អ្នក​ចេះ​តែ​ឃ្លាន​ចង់​ញ៉ាំ​អាហា​រណា​ដែល​មាន​ជាតិ​ស្ករ​ច្រើនៗ​ដែរ​។ ហើយ​បើសិនជា​អ្នក​ធាត់​ឡើង​ទម្ងន់ និង​គេង​មិន​គ្រប់គ្រាន់​ទេ អ្នក​ទំនងជា​ត្រូវការ​ឈប់​ហាត់ប្រាណ ដូច្នេះ​អ្នកនឹង​ប្រឈម​កាន់តែ​ខ្ពស់​នឹង​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២​ទៀត​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ HealthDay

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី12  មីនា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play