សុខភាពស្ដ្រី

វិធី​ងាយៗ​ក្នុង​ការបំបាត់​រោគសញ្ញា​នៃ​ការ​រ៉ាំ​ង​រដូវ​

​បន្ថយ​ការ​ក្តៅ​ពេញខ្លួន​
​ចូរ​កុំ​ភ្លេច​តាមដាន​ខ្លួនឯង​ថា​អ្វីខ្លះ​ដែល​អាច​ជួយ​បំបាត់​ការ​ក្តៅ​ពេញខ្លួន​។ កាហ្វេ​អ៊ី​ន គ្រឿង​ស្រវឹង ឬ​ស្ត្រេ​ស​សុទ្ធតែ​ជា​ដើម​ហេតុ​នាំ​ឲ្យ​ក្តៅ​ពេញខ្លួន​។ នៅពេល​ការ​ក្តៅកើតឡើង ចូរ​ព្យាយាម​ដកដង្ហើម​យឺត ដកដង្ហើម​ជ្រៅៗ​ចូល​តាម​ច្រមុះ​ចេញ​តាម​មាត់​។ ចំពោះ​ករណី​ពិបាក​ខ្លាំង ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​។ 

​ការ​បែកញើស​ពេលយប់​
​នៅពេល​យប់ អាការៈ​ក្តៅ​ពេញ​ខ្លួន​អាច​កើតឡើង​ចាប់ពី ៣​នាទី​ឡើង ដោយ​ធ្វើឲ្យ​អ្នក​បែកញើស​ខ្លាំង និង​មិន​អាច​គេង​លក់បាន​។ ប៉ុន្តែ​មាន​វិធី​ច្រើនណាស់​ដែល​អាច​ធ្វើឲ្យ​ត្រជាក់​វិញបាន​។ ចូរ​ដាក់​ផ្លែ​សារី​ដែល​កក​នៅក្រោម​ខ្នើយ ហើយ​គេង​ពី​លើ​ដើម្បី​អាច​ជួយ​ឲ្យ​ត្រជា​ក់បាន​។ យក​ល្អ​គួរតែ​ប្រើប្រាស់​កង្ហារ​ដើម្បី​ជួយ​ឲ្យ​បាត់ភាព​ក្តៅ​។ 

​គេង​មិន​លក់​
​ការហាត់​យូ​ហ្គា ក្បាច់​តៃជិ និង​តាំងសមាធិ​អាច​ជួយ​អ្នក​គេង​លក់​បាន​កាន់តែ​ស្រួល​។ រាល់​ការ​ហាត់ប្រាណ​ទាំងឡាយ​សុទ្ធតែ​អាច​បង្កើត​នូវ​ភាពខុសៗ​គ្នា​បាន ប៉ុន្តែ​យក​ល្អ​គួរតែ​កុំ​ហាត់ប្រាណ​នៅ​ពេល​ជិត​គេង​អី​។ ចូរ​តម​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​នៅ​ពេលយប់ ព្រោះ​វា​អាច​ធ្វើឲ្យ​ក្នុងខ្លួន​ក្តៅ​បាន​។​

​ទ្វារមាស​ស្ងួត​
​បម្រែបម្រួល​អ័រម៉ូន​អាច​ធ្វើឲ្យ​ទ្វារមា​សកាន់តែ​ស្តើង​ទៅៗ និង​ស្ងួត​ទៅៗ ដែល​វា​អាច​ធ្វើឲ្យ​មាន​ការឈឺចាប់​ខ្លាំង​បាន​។ សំណាង​ដែរ មាន​ផលិតផល​ជាច្រើន​អាច​ជួយ​បាន​។ ចូរ​សាកល្បង​ប្រើ​ទឹករំអិល​ក្នុង​ទ្វារមាស​ដែលមាន​ជាតិ​ទឹក ឬ​ក្រែម​ផ្តល់​សំណើម​ដល់​ទ្វា​រមាស​។ មួយវិញទៀត បើសិន​ជា​អ្នក​អាច​រួម​ភេទ​បាន​កាន់តែ​ច្រើន លំហូរ​ឈាម​ទៅកាន់​តំបន់​នេះ​ក៏​កាន់តែ​ច្រើន ហើយ​ក៏​ជួយ​ឲ្យ​វា​មាន​សុខភាព​កាន់តែ​ល្អ​ដែរ​។ 

​បាត់​ចំណង់​ផ្លូវភេទ​
​ចូរ​បង្កើត​ពេលវេលា​ដើម្បី​រួម​ភេទ​កាន់តែច្រើន​។ ចូរ​ព្យាយាម​ម៉ាស្សា និង​ធ្វើកា​របរ​បោស​អង្អែល​មុន​ពេល​រួមភេទ​ផង​។ បម្រែបម្រួល​អ័រម៉ូន​គឺជា​ដើមហេតុ​ដ៏​សំខាន់​មួយ​នៃ​ការបាត់បង់​ចំណង់​ផ្លូវភេទ ប៉ុន្តែ​មាន​រឿង​ជាច្រើន​ទៀត​ដែល​វា​នៅតែ​អាច​ជួយ​ដាស់​អារម្មណ៍​ផ្លូវភេទ​បានដែរ​។​

​ឈឺក្បាល​
​ការឈឺ​ក្បាល​បែប​ប្រកាំង​អាច​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ​នៅ​ជុំវិញ​ពេល​រ៉ាំ​ង​រដូវ ឬ​អាច​បង្ហាញ​ខ្លួន​នៅ​ពេល​ដំបូង​ដែរ​។ ចូរ​តាមដាន​រឿង​នេះ​ថា​អ្វី​ទៅ​ដែល​ជា​ដើម​ហេតុ​នាំ​ឲ្យ​ឈឺក្បាល ហើយ​តើ​វា​កើត​ឡើង​ជាមួយ​នឹង​ការ​ក្តៅ​ពេញ​ខ្លួនឬ​អត់​។ មាន​មធ្យោបាយ​ច្រើនណាស់​ដែល​អាច​កាត់បន្ថយ​អា​ការៈនេះបាន​។ ការ​ញ៉ាំ​អាហារ​តិចៗ​នៅ​ពេល​ថ្ងៃ​ក៏​អាច​ជួយ​បាន​ដែរ​បើសិនជា​ការ​ឃ្លាន​ធ្វើឲ្យ​ឈឺក្បាល​។ គេង​មិន​គ្រប់គ្រាន់​ក៏​អាច​ជា​មូលហេតុ​មួយ​ដែរ ដូច្នេះ​ចូរ​ឧស្សាហ៍​គេង​ថ្ងៃ​បើសិនជា​ពិបាក​គេង​នៅពេល​យប់​។ 

​កើតមុន​
​អ្នក​អាច​នឹង​រំពឹងថា ការកើត​មុន​កើតឡើង​តែ​នៅពេល​ជា​យុវវ័យ​ទេ ប៉ុន្តែ​មិន​អាច​កើតឡើង​ក្នុង​វ័យ ៥០​ឆ្នាំ​ឡើយ​។ អ្វី​ដែល​គួរឲ្យ​ភ្ញាក់ផ្អើល​នោ​គឺថា វា​ក៏​កើតឡើង​នៅ​ជុំវិញ​ពេល​មក​រដូវ​ដែរ​។ ចូរ​ប្រាកដថា ក្រែម​ផ្តល់​សំណើម​ដល់​ស្បែក ឡេ​ការពារ​កម្តៅ​ព្រះអាទិត្យ និង​ផលិតផល​លាង​សម្អាត​មុខ​ផ្សេងៗ​ទៀត​ត្រូវបាន​ប្រើប្រាស់​ថ្នម​ដ​ដែ​។ ចូរ​ពិនិត្យមើល​ផលិតផល​ទាំងនេះ​ដោយ​បង្ហាញ​ថា មិន​មាន​ជាតិ​ប្រេង ឬ Noncomedogenic និង Non-acnegenic៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
ប្រភព​៖ Web MD

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី13  មីនា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play