ជំងឺទូទៅ

ពូជ​ដូង​ម្យ៉ាង​ជួយ​ព្យាបាល​រាគ​មួល​និង​រលាក​តម្រងនោម​

​គ្រូពេទ្យ​បុរណា​ខ្មែរ​បាន​អោយដឹងថា​ពូជ​ដូង​ម្យ៉ាង​ហៅថា​ដូងព្រះ​ឈើ​មាន​ប្រយោជន៍​ជាច្រើន​ដល់​ការព្យាបាល​ជំងឺ​ដូចជា​រាគ​រមួល បញ្ហា​តម្រងនោម និង​ជួយ​លើក​កម្លាំង​ដល់​ស្ត្រី​ក្រោយ​ឆ្លងទន្លេ​រួច​ជាដើម​។​

​ដូងព្រះ​ឈើ​ជា​រុក្ខជាតិ​អាច​ស្វែងរក​បាន​នៅក្នុង​ព្រៃ​ក្រាស់​តែប៉ុណ្ណោះ​។​រុក្ខជាតិ​នេះ​អាច​ព្យាបាល​ជំងឺរលាកតម្រងនោម រាគ​មួល ឬ​ស​ដូង​បាត ហើយ​ក៏​ជួយ​ដល់​ការធ្វើ​អោយ​ស្ត្រី​មាន​កម្លាំង​ឡើងវិញ ក្រោយ​ឆ្លងទន្លេ​រួច​ផង​ដែរ​។​ប៉ុន្តែ​គេ​មិនទាន់​មាន​ការស្រាវជ្រាវ​ច្បាស់​ទៅលើ​សារធាតុ​គីមី​នៅក្នុង​រុក្ខជាតិ​នេះ​នៅឡើយ​ទេ​។ គេ​ប្រើប្រាស់​

ស្លឹក សំបក​ដើម ឬ​ស មើ​ម សម្រាប់​ការព្យាបាល​ជំងឺ​។ មុន​ប្រើ​គឺ​គេ​ហាល​វា​អោយ​ស្ងួត​ហើយ​គេ​ប្រើ​កម្រិត ១៥-២០​ក្រាម​។ 

ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ដែល​អាច​កើតមាន គេ​ត្រូវ​ជួប​ជាមួយ​គ្រូ​ឪ​សថ​បុរាណ​ដើម្បី​សួរនាំ​អំពី​វិធី​ព្យាបាល​អោយបាន​ត្រឹមត្រូវ​ហើយ​គប្បី​ជួប​ជាមួយ​គ្រូពេទ្យ​ឪ​សថ​បុរាណ​ដែល​មាន​ការទទួលស្គាល់​ដោយ​ក្រសួង​សុខាភិបាល​៕

អត្ថបទ៖ វេជ្ជ. ងួន សេរ័ត្ន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី13  មីនា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play