ផ្សេងៗ

ឆ្នាំទាំង១២ រាសីនឹងប្រែជាខ្ពស់ខ្លាំង ឬធ្លាក់ខ្លាំងទៅថ្ងៃនេះ?

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរាសីរបស់ឆ្នាំទាំង១២ក្នុងថ្ងៃនេះ។ តើមានអ្វីខ្លះទៅ?


ឆ្នាំជូត
ថ្ងៃនេះ គំនិតរបស់អ្នកនឹងប្រែជាច្រើន ដោយធ្វើឲ្យអ្នកងាយទទួលបានផលពីការងារ។


ឆ្នាំឆ្លូវ
ថ្ងៃនេះ អ្នកនឹងមានអ្នកតាមជួយនៅជុំវិញខ្លួន ដោយធ្វើឲ្យអ្នកអាចទទួលបានផលសម្រេចពីការងារ។


ឆ្នាំខាល
ថ្ងៃនេះ អ្នកគួរតែប្រយ័ត្នពីទ្រព្យរបស់អ្នកឲ្យបានខ្លាំង ព្រោះអាចហូរចេញដោយមិនដឹងខ្លួនគ្រប់ពេល។


ឆ្នាំថោះ
ថ្ងៃនេះ មិនថាអ្នកធ្វើអ្វីទេ សុទ្ធតែមិនអាចសម្រេចដូចបំណងឡើយ។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់។


ឆ្នាំរោង
ថ្ងៃនេះ មិនថាការងារស្ទះយ៉ាងណាទេ ក៏អ្នកអាចដោះស្រាយបានទាំងអស់។


ឆ្នាំម្សាញ់
ថ្ងៃនេះ មានតែអារម្មណ៍អ្នកស្ងប់ទេ ទើបអាចដោះស្រាយបានបញ្ហាគ្រប់យ៉ាង។


ឆ្នាំមមី
ថ្ងៃនេះ អ្នកគួរតែប្រយ័ត្នក្នុងពេលបំពេញការងារ ទើបមិនងាយកើតមានបញ្ហា។


ឆ្នាំមមែ
ថ្ងៃនេះ នឹងមានឧបសគ្គច្រើនចាំរារាំងការងារអ្នក ដោយធ្វើឲ្យអ្នកមិនងាយទទួលបានផលឡើយ។


ឆ្នាំវក
ថ្ងៃនេះ អ្នកអាចបើកឃ្លាំងចាំទទួលទ្រព្យបាន ព្រោះទ្រព្យមួយផ្នែកធំអាចចូលមករកអ្នក។


ឆ្នាំរការ
ថ្ងៃនេះ លាភក្រៅរបស់អ្នកនឹងឡើងខ្ពស់ ដោយធ្វើឲ្យអ្នកទទួលបានទ្រព្យជាច្រើន។


ឆ្នាំច
ថ្ងៃនេះ គំនិតរបស់អ្នកនឹងមានគេទទួលស្គាល់បាន។ ដូចនេះ អ្នកនឹងអាចទទួលបានផលប្រយោជន៍ពីនោះផងដែរ។


ឆ្នាំកុរ
ថ្ងៃនេះ អ្នកនឹងរវល់ខ្លាំងជាងមុន។ ដូចនេះ អ្នកគួរតែប្រយ័ត្នពីសុខភាព ទើបអាចប្រយុទ្ធទៅមុខបាន៕
 

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina 
​ប្រភព ៖ happyfoo.cc

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី13  មីនា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play