ផ្សេងៗ

បុរសបើចង់រៀបការនឹងអ្នក នឹងមានទង្វើទាំង១០នេះ

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីសកម្មភាពដែលអាចបង្ហាញថាបុរសម្នាក់នេះចង់រៀបការនឹងអ្នកហើយ។ តើមានអ្វីខ្លះទៅ?


1.    ទោះបីជាគេរវល់យ៉ាងណា ក៏ឆ្លៀតពេលកំដរអ្នកដែរ ព្រោះគេចង់ជួបមុខអ្នកទោះបីជាមិនយូរក៏ដោយ។


2.    គេនឹងនាំអ្នកទៅជួបនឹងអ្នកផ្ទះ ព្រមទាំងណែនាំអ្នកឲ្យមិត្តភក្តិគេស្គាល់ផងដែរ។


3.    នៅពេលដែលគេទៅកន្លែងណាមានរបស់ស្អាត ហើយប្លែក គេនឹងទិញមកផ្ញើអ្នកជានិច្ច។


4.    គេនឹងនាំអ្នកទៅចូលរួមមង្គលការមិត្តសម្លាញ់របស់គេ។


5.    គេនឹងតែងតែនឹកឃើញអ្នកមុនគេ មិនថាពេលសប្បាយ ឬកើតទុក្ខឡើយ។


6.    គេនឹងតែងតែនិយាយរឿងគម្រោងទិញផ្ទះជាមួយអ្នកជានិច្ច។


7.    នៅចំពោះមុខអ្នក គេជាបុរសដែលមានទំនួលខុសត្រូវ ហើយការពារអ្នកជានិច្ច។


8.    នៅពេលដែលដើរផ្សារជាមួយអ្នក គេនឹងហ៊ានចំណាយគ្រប់យ៉ាងដើម្បីធ្វើឲ្យអ្នកសប្បាយចិត្ត។


9.    នៅចំពោះមុខអ្នក គេនឹងដូចជាកូនក្មេងអញ្ចឹង ដោយហ៊ានយំ និងសើច មិនខ្លាចខ្មាស់អ្នកទេ។


10.    ចុងក្រោយ ប្រាក់ខែរបស់គេប៉ុន្មាន គេនឹងហ៊ានប្រាប់អ្នក ដោយមិនលាក់ឡើយ។
 

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina 
​ប្រភព ៖ 52-home.net

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី13  មីនា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play