ប្រសិនជាកូនអ្នកមានចំណុចទាំងនេះ មានន័យថាកូនឆ្លាតខ្លាំងណាស់។ តើមានអ្វីខ្លះទៅ? "/> កូនមានចំណុចពិសេសទាំងនេះ មានប្រាជ្ញាឆ្លាតខ្លាំង

ផ្សេងៗ

កូនមានចំណុចពិសេសទាំងនេះ មានប្រាជ្ញាឆ្លាតខ្លាំង

ប្រសិនជាកូនអ្នកមានចំណុចទាំងនេះ មានន័យថាកូនឆ្លាតខ្លាំងណាស់។ តើមានអ្វីខ្លះទៅ?


1.    នៅពេលដែលកូនអ្នករៀនលឿនជាងអ្នកដទៃ មានន័យថា កូនរៀនចេះវាល ដើរ អង្គុយ និងធ្វើអ្វីផ្សេងឆាប់ជាងកូនអ្នកដទៃ នោះអាចបញ្ជាក់បានថាប្រាជ្ញាកូនអ្នកគឺខ្ពស់។


2.    នៅពេលដែលគេចេះស្វែងយល់ពីអារម្មណ៍របស់អ្នក ដោយដឹងថាពេលអ្នកមិនសប្បាយចិត្ត គេធ្វើឲ្យអ្នករីករាយឡើងវិញ។ ចំណុចនេះ ក៏អាចបង្ហាញអ្នកផងដែរថាកូនអ្នកឆ្លាតខ្លាំង។


3.    នៅពេលដែលគេដឹងថាអ្នកពាក់ស្រោមជើងឲ្យគេខុស ហើយគេសើច។ នេះជាចំណុចមួយដែលអ្នកប្រាប់អ្នកថា កូនគឺចេះខ្លាំង ប្រាជ្ញាមិនអន់ឡើយ ព្រោះគេចេះសង្កេតរបស់ដែលនៅជុំវិញខ្លួន។


4.    នៅពេលដែលគេមានការចងចាំខ្លាំង ហើយចេះសង្កេតខ្លាំង ក៏ជាចំណុចដែលអាចប្រាប់អ្នកថា កូនអ្នកមានខួរក្បាលខ្លាំង។


5.    នៅពេលដែលគេតែងតែឆ្ងល់គ្រប់រឿង មិនថារឿងអ្វីទេ គេតែងតែសួរជានិច្ច។ នេះជាចំណុចដែលរឹតតែអាចប្រាប់អ្នកបានថា កូនធំឡើងនឹងមានអនាគតមិនធម្មតាឡើយ។


6.    កូនដែលឆ្លាត នឹងមានគំនិតច្នៃប្រឌិតខ្ពស់ ដោយមិនសូវឲ្យអ្នកចំណាយប្រាក់ដើម្បីទិញរបស់លេងឲ្យគេឡើយ ព្រោះគេចេះច្នៃដោយខ្លួនឯង៕
 

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina 
​ប្រភព ៖ 52-home.net

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី13  មីនា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play