ផ្សេងៗ

ក្នុងចិត្តបើមាន៥ចំណុចនេះ ងាយធ្វើឲ្យអ្នកបែកគ្នាណាស់

នៅពេលដែលអ្នកស្រឡាញ់គ្នា បើក្នុងចិត្តតែងតែមានរឿងទាំង៥ខាងក្រោមនេះ នោះអ្នកទាំងពីរងាយនឹងដើរដល់ផ្លូវបំបែកណាស់។ តើមានអ្វីខ្លះទៅ?


1.    នៅពេលដែលអ្នកតែងតែកំណត់ខ្ពស់ទៅលើស្នេហា មានន័យថា អ្នកត្រូវការភាពល្អឥតខ្ចោះ។  នៅពេលដែលគេធ្វើមិនបាន ក្នុងចិត្តរបស់អ្នកនឹងលេចឡើងនូវពាក្យបែកគ្នាជាមិនខាន។


2.    ការដែលតែងតែទុកខ្លួនឯងនៅចំណុចកណ្តាល ដោយឲ្យមនុស្សដែលអ្នកស្រឡាញ់សម្របតាមអ្នកគ្រប់រឿង។ ការដែលគិតបែបនេះយូរ នឹងធ្វើឲ្យអ្នកទាំងពីរអាចដើរដល់ផ្លូវបំបែកបាន។


3.    ការប្រកាន់ចរឹតខ្លាំង ដោយតែងតែគិតថាខ្លួនខ្លាំងជាងមនុស្សប្រុស ក៏ងាយធ្វើឲ្យអ្នកបែកគ្នាដែរ។


4.    ការគ្មានលំនឹងនៃភាពសប្បាយ និងកើតទុក្ខ។ មានពេលខ្លះកំពុងតែសប្បាយ អ្នកបែរជាពិបាកចិត្ត ហើយខឹង។ ស្ថានភាពបែបនេះយូរ នឹងបំផ្លាញមនោសញ្ចេតនារបស់អ្នកទាំងពីរបាន។


5.    ការចូលចិត្តយកខ្លួនឯង ទៅប្រៀបនឹងអ្នកដទៃ ក៏អាចប៉ះពាល់ដល់មនោសញ្ចេតនារបស់អ្នកទាំងពីរដែរ៕
 

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina 
​ប្រភព ៖ miss-no1.com

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី13  មីនា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play