សុខភាពស្ដ្រី

ការបង្ការ​ការបង្ក​រោគ​ក្នុង​ពេល​ស្ត្រី​មាន​ផ្ទៃពោះ​

​ការ​ដែល​ឆ្លង​រោគ​ណាមួយ​ក្នុងពេល​មាន​ផ្ទៃពោះ​មិនមែនជា​រឿង​ល្អ​ឡើយ​ទាំង​ម្តាយ និង​ទារក​ក្នុង​ផ្ទៃ​។ សាលា​បណ្តុះបណ្តាល​ខាង​ផ្នែក​រោគ​កុមារ​អាមេរិក​បាន​សង្កត់ធ្ងន់​ទៅលើ​សារៈសំ​ខាន់​នៃ​ការបង្កើតនូវ​ជម្រើស​ផ្តល់​សុខភាព និង​ការប្រុងប្រយ័ត្ន​បន្ថែម​ក្នុង​ការបង្ការ​ការបង្ក​រោគ​ក្នុងពេល​មាន​ផ្ទៃពោះ​។ 

​សាលា​បណ្តុះបណ្តាល​នេះ​ដែរ​បាន​ណែនាំ​នូវ​វិធី​បង្ការ​ការបង្ក​រោគ​ក្នុងពេល​មាន​ផ្ទៃពោះ​ដូចខាងក្រោម​នេះ​៖
•​    ​ឧស្សាហ៍​លាង​សម្អាត​ដៃ ជាពិសេស​នៅពេល​ជិត​ក្មេងៗ​
•​    ​ចម្អិន​សាច់​ឲ្យ​ឆ្អិន​ល្អ​សិន​ចាំ​ញ៉ាំ​
•​    ​ចៀសវាង​ទឹកដោះគោ​ដែល​មិន​បាន​សម្លាប់​មេរោគ​រួច​
•​    ​ធ្វើតេស្ត​រកមើល​បាក់តេរី Group B Streptococcus ដែល​វា​ជា​បាក់តេរី​ដ៏​គ្រោះថ្នាក់​មួយ​ប៉ុន្តែ​ប្រហែលជា​មិន​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​ថា​មាន​ជំងឺ​ឡើយ​
•​    ​ចៀសវាង​ការទំនាក់ទំនង​ជាមួយ​អ្នក​ដែល​មាន​ជំងឺឆ្លង​
•​    ​ការពារ​ខ្លួនឯង​ពី​សត្វល្អិត​ដែល​អាច​ផ្ទុក​ជំងឺ​
•​    ​មិន​ត្រូវ​ប៉ះពាល់​សត្វ​ឆ្មា​ឡើយ​
•​    ​នៅ​ឲ្យ​ឆ្ងាយ​ពី​សត្វ​កណ្តុរ ឬ​សត្វព្រៃ និង​ទឹកមាត់​របស់​វា​
•​    ​ចូរ​លេប​តែ​ថ្នាំ​វីតាមីន​ដែល​ត្រូវបាន​ណែនាំ​ពី​គ្រូពេទ្យ​បាន​ហើយ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ HealthDay

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី14  មីនា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play