ជំងឺបេះដូង

​ទំហំ​ចង្កេះ​អាច​ជួយ​ទាយ​ដឹង​អំពី​ការ​កើត​ជំងឺ​គាំងបេះដូង​បាន​

​ទំហំ​ចង្កេះ ជាពិសេស​ស្ត្រីភេទ ប្រហែលជា​អាច​ទាយ​ដឹង​អំពី​ការ​ប្រឈម​នឹង​ជំងឺ​គាំងបេះដូង​។ អ្នក​ស្រាវជ្រាវ​របស់​អង់គ្លេស​ដែល​បាន​សរសេរ​នៅក្នុង​សារព័ត៌មាន Journl of the American Heart Association ថ្មីៗ​នេះ​បានឲ្យដឹងថា ស្ត្រី​ដែល​មាន​ទំហំ​ចង្កេះ​កាន់តែ​ធំ ការ​ប្រឈម​នឹង​ជំងឺ​គាំងបេះដូង​របស់​នាង​ក៏​កាន់តែ​ខ្ពស់​ដែរ ហើយ​វា​ក៏​ច្រើន​ជាង​បុរស​ដែល​មាន​រាងកាយ​ស្រដៀង​គ្នា​ដែរ​។ 

​ការសិក្សា​បាន​ពិនិត្យ​ទៅលើ​បុរស និង​ស្ត្រី​ជិត​កន្លះ​លាន​នាក់ ដែល​មាន​អាយុ ៤០ ទៅ​៦៩​ឆ្នាំ ក្នុង​ប្រទេស​អង់គ្លេស​ជាមួយនឹង​ការ​ដែល​គ្មាន​ប្រវត្តិ​កើត​ជំងឺ​បេះដូង​សោះ​ទៀត​។ ស្ត្រី​ដែល​មាន​មធ្យមភាគ​ទំហំ​ចង្កេះ​ធំៗ​គឺ​ប្រឈម​កាន់តែ​ខ្ពស់​នឹង​ជំងឺ​គាំងបេះដូង ជាង​បុរស​ដែល​មាន​ទំហំ​ចង្កេះ​ដូចគ្នា​ដែរ​។ 

​ការសិក្សា​នេះ​ក៏​បាន​បញ្ជាក់ថា ការ​វាស់​ទំហំ​ចង្កេះ និង​ការប្រៀបធៀប​រឿង​នេះ​ទៅ​នឹង​ទំហំ​ត្រគាក​ប្រហែល​អាច​ជា​មធ្យោបាយ​ដ៏​ល្អ​ជាង​ក្នុង​ការ​ទាយ​ទុក​អំពី​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង​ចៀស​ជាង​ការប្រើប្រាស់​ស​ន្ទ​ស្សន៍​ទម្ងន់​ធៀប​នឹង​កម្ពស់ ដែល​គិត​អំពី​ខ្លាញ់​រាងកាយ​ដោយ​ផ្អែក​ទៅ​ទៅ​លើ​កម្ពស់ និង​ទម្ងន់​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ HealthDay

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី15  មីនា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play