សម្រស់

វិធីប្រើប្រទាលកន្ទុយក្រពើ ដើម្បីបំបាត់ស្នាមសង្វារ

ប្រទាលកន្ទុយក្រពើ គឺជាអ្នកព្យាបាលបញ្ហាស្បែកតាមបែបធម្មជាតិដ៏អស្ចារ្យ។ ប្រទាលកន្ទុយក្រពើ គឺជារុក្ខឱសថ និងរុក្ខជាតិដែលមានឥទ្ធិពលច្រើនយ៉ាងសម្រាប់មនុស្សជាតិ។ ប្រទាលកន្ទុយក្រពើ ផ្ទុកទៅដោយអង់ទីអុកស៊ីដង់ ក្នុងការជួសជុលកោសិកាខូចខាត និងធ្វើឲ្យជាលិកាដែលរងផលប៉ះពាល់នានាត្រឡប់មករកសភាពដើមវិញ។ ប្រទាលកន្ទុយក្រពើ ក៏សម្បូរទៅដោយជាតិកូឡាជែន ដែលអាចជួយឲ្យស្បែកតឹងណែន ទាន់ និងរលាស់ជាមុនផងដែរ។

របៀបប្រើ ៖

ប្រសិនបើអ្នកមិនធ្លាប់បានប្រើប្រាស់វាពីមុនទេ អ្នកអាចសាកល្បងដាក់សាច់ប្រទាលកន្ទុយក្រពើបន្តិច នៅលើដៃរបស់អ្នក (ដោយទុកចោល ៥ ទៅ ១០ នាទី) ដើម្បីធ្វើតេស្តមើល ក្រែងអ្នកអាចនឹងមានបញ្ហាអាលែកស៊ី ឬក៏អត់។

ប្រសិនបើមិនមានបញ្ហាអ្វីនោះទេ អាចអាចចាប់ផ្តើមយកមកវាលាប ឬម៉ាស្សាតិចៗនៅលើកន្លែងដែលមានសង្វារ រួចទុកចោល ១០ ទៅ ១៥ នាទី មុននឹងលាងសម្អាតចេញដោយប្រើទឹកក្តៅឧណ្ហ។

អ្នកអាចធ្វើបែបនេះឲ្យបានញឹកញាប់ ដើម្បីទទួលបានប្រសិទ្ធភាពកាន់តែឆាប់រហ័ស៕

អត្ថបទ ៖ ឈឹម សៅភារ៉ា
ប្រភព ៖ www.nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី19  មីនា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play