ជំងឺទូទៅ

អ្វី​ទៅជា​អាការៈ​នៃ​ការឈឺ​ក្បាល​បែប​ប្រកាំង​ហើយ​ស្ងៀម​ស្តាត់​ទៀត​?

​បើសិន​ជា​អ្នក​មាន​អា​ការៈឈឺ​ក្បាល​បែប​ប្រកាំង​ស្ងៀម​ស្តាត់ មានន័យ​ថា អ្នក​មាន​អា​ការៈឈឺ​ក្បាល​ធម្មតា​តែ មិន​មាន​ការឈឺចាប់​ឡើយ​។ គ្រូពេទ្យ​អាច​ណែនាំ​ឲ្យប្រើ​ថ្នាំ ឬ​ឧបករណ៍​ជាច្រើន​ដែល​អាច​ព្យាបាល​បញ្ហា​នេះ​បាន​។ អ្នក​ក៏​អាច​ជួយ​ខ្លួនឯង​ដើម្បី​ចៀសវាង​មូលហេតុ​របស់​វា​បានដែរ​។ 

​អ្នក​អាច​មាន​រោគសញ្ញា​របស់​វា​ជាមួយគ្នា​នឹង​ដំណាក់កាល​ទាំងឡាយ​នៃ​ការឈឺ​ក្បាល​បែប​ប្រកាំ​ង ប៉ុន្តែ​មិន​មាន​រោគសញ្ញា​ធម្មតា​របស់​វា​នៅ​ជុំវិញ​សៀតថ្កា​ឡើយ​។ 

​ក្នុង​ដំណាក់កាល​ដែល​ព្រមាន​អ្នក​អំពី​ការឈឺ​ក្បាល​បែប​ប្រកាំង​ដែល​កំពុង​តែ​មក​ដល់​នោះ អ្នក​អាច​មាន​អាការៈ​ដូចជា​៖
•​    ​មាន​អាការៈ​ឆេវឆាវ ឬ​ខឹង​ខ្លាំង​
•​    ​ឃ្លាន​អាហារ​
•​    ​អស់កម្លាំង និង​ស្ងាប​ច្រើនដង​
•​    ​មាន​អារម្មណ៍​ថា​រឹងៗ ជាពិសេស​នៅ​ករ​តែម្តង​
•​    ​ត្រូវការ​នោម​ញឹកញាប់​
•​    ​ទល់​លាមក ឬ​រាករូស​

​ដំណាក់កាល​មួយ​ទៀត គឺ​ដំណាក់កាល​ទាក់ទង​នឹង​ភ្នែក​ដែល​វា​មាន​រយៈពេល​យូរ​បំផុត​មួយ​ម៉ោង​។ ករណី​បែប​នេះ​អ្នក​អាច​នឹង​មើលឃើញ​ក្នុង​ភ្នែក​ដូចជា​៖
•​    ​មាន​ស្នាម​បន្ទាត់ ឬ​រលក​ក្នុង​ភ្នែក​
•​    ​ចាំង​ពន្លឺ​
•​    ​មាន​ចំណុច ឬ​អ៊ុច​ក្នុង​ភ្នែក​
•​    ​មាន​បន្ទាត់​បាំង​ក្នុង​ភ្នែក​
•​    ​គំហើញ​មើលឃើញ​តូច​

​ប៉ុន្តែ​វា​ក៏​អាច​ប៉ះពាល់​ដល់​ញាណ​ផ្សេងៗ​ទៀត ការ​ធ្វើ​ចលនា និង​ការនិយាយ​ដែរ​។ អ្នក​ប្រហែលជា​៖
•​    ​ពិបាក​ស្តាប់លឺ ឬលឺ​រឿង​ជាច្រើន​ដែល​គ្មាន​
•​    ​មាន​ក្លិន ឬ​រសជាតិ​ប្លែក​
•​    ​ស្ពឹកៗ ឈឺ​ឈៀបៗ ឬ​មាន​អារម្មណ៍​ដូច​ម្ជុរចាក់​
•​    ​ខ្សោយ​
•​    ​ពិបាក​ចងចាំ ឬ​និយាយ​ពាក្យសម្តី​

​ទោះបីជា​ក្បាល​របស់​អ្នក​មិន​ឈឺ​ក៏ដោយ តែ​ការឈឺ​ក្បាល​បែប​ប្រកាំង​ស្ងៀម​ស្តាត់​ប្រហែលជា​ប៉ះពាល់​ដល់​រាងកាយ​អ្នក​តាម​មធ្យោបាយ​ផ្សេងទៀត​ដូចជា​៖
•​    ​ឈឺ​ក្រពះ ឬ​ក្អួត​
•​    ​ក្តៅ​ពេញខ្លួន និង​គ្រុនញាក់​
•​    ​តឹង​ច្រមុះ ឬ​ហៀរ​សម្បោរ​
•​    ​វិលមុខ​
•​    ​ឈឺ​នៅ​ក​រ ឬ​ថ្គាម​
•​    ​ខ្លាច​ពន្លឺ សម្លេង ក្លិន ការប៉ះពាល់ ឬ​ការធ្វើ​ចលនា​
•​    ​វង្វេងវង្វាន់​

​ក្រោយមកទៀត អ្នក​ប្រហែលជា​មាន​អារម្មណ៍​ថា​ចង់​ខ្យល់គរ និង​មាន​ភាព​ធុញទ្រាន់​រយៈពេល​យូរ​ផងដែរ​។ យ៉ាងណាមិញ មិនមែន​ការឈឺ​ក្បាល​បែប​ប្រកាំង​កើតឡើង​ដូច​លក្ខណៈ​ខាងលើ​ទាំង​អស់​ឡើយ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ HealthDay

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី20  មីនា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play