សុខភាពស្ដ្រី

​ចូរ​សម្គាល់​អំពី​រោគសញ្ញា​នៃ​ការ​រ៉ាំ​ង​រដូវ​របស់​ស្ត្រី​

​ស្ត្រី​ទាំងអស់​សុទ្ធតែ​ត្រូវការ​ឆ្លងកាត់​ការ​រ៉ាំ​ង​រដូវ ព្រោះ​វា​ជា​ពេលវេលា​ដែល​វដ្ត​រដូវ​របស់​ពួក​គេ​លែង​បន្ត​កើត​ឡើង​ទៀត ហើយ​ក៏​លែង​អាចមាន​លទ្ធភាព​បង្កើត​កូន​ទៀត​ដែរ​។ រោគ​សញ្ញា​ជាច្រើន​ប្រហែល​ជា​កើតឡើង​ក្នុងពេល​តែមួយ ឬ​ប្រហែល​ជា​កើតឡើង​តិចតួច​ក្នុង​ពេល​ដំបូងៗ និង​បន្ត​ជាប់​រហូត​។ 

​រោគសញ្ញា​នៃ​ការ​រ៉ាំ​ង​រដូវ​របស់​ស្ត្រី​មានដូចជា​៖
•​    ​លែង​មាន​រដូវ​រយៈពេល​ពេញ ១២​ខែ​ជាប់​គ្នា​
•​    ​ក្តៅ​ពេញខ្លួន​
•​    ​ពិបាក​គេង​
•​    ​អារម្មណ៍​ឆេវឆាវ និង​ឆាប់​ខឹង​
•​    ​ស្ងួត​ទ្វារមាស​
•​    ​លែង​ចាប់អារម្មណ៍​ខាង​ផ្លូវភេទ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ HealthDay

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី20  មីនា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play