សុខភាពស្ដ្រី

​បើសិន​ជា​អ្នក​មាន​ជំងឺ​ផ្តាសា​យក្នុងពេល​មាន​ផ្ទៃពោះ គួរ​ភ័យ​ដែរ​ទេ​?

​ជំងឺ​ផ្តាសាយ​ប្រហែលជា​រឿង​មួយ​គ្រោះថ្នាក់​គ្រប់គ្រាន់ ប៉ុន្តែ​វា​អាច​គម្រាម​គំហែង​ដល់​ស្ត្រី​ដែល​មាន​ផ្ទៃពោះ​បាន​។ ស្ត្រី​ទាំងអស់​គួរតែ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ផ្តាសាយ​ជា​រៀងរាល់ឆ្នាំ​។​

​បើសិណ​ជា​អ្នក​កើត​ជា​រោគសញ្ញា​ជំងឺ​ផ្តាសាយ​ក្នុងពេល​មាន​ផ្ទៃពោះ គួរតែ​ធ្វើ​រឿង​ដូច​ខាងក្រោម​នេះ​៖
•​    ​ចាប់ផ្តើម​ព្យាបាល​ឲ្យបាន​លឿន​បំផុត​តាម​តែ​អាច​ធ្វើទៅបាន​។ ថ្នាំ​ប្រឆាំង​វីរុស​គឺ​មាន​ប្រសិទ្ធភាព​ល្អ​បំផុត​នៅពេល​ចាប់ផ្តើម​ប្រើ​ក្នុង​រយៈពេល ៤៨​ម៉ោង​នៃ​ការចេញ​រោគសញ្ញា​
•​    ​ថ្នាំ​ប្រឆាំង​វីរុស​ប្រហែល​ជា​កាត់បន្ថយ​រោគសញ្ញា ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍ល្អ​ឡើងវិញ​កាន់តែ​លឿន និង​ជួយ​បង្ការ​ផលវិបាក​ធ្ងន់ធ្ងរ​ដែល​អាច​កើតឡើង​ចំពោះ​អ្នក និង​កូន​ក្នុង​ផ្ទៃ​បាន​
•​    ​គ្រូពេទ្យ​ប្រហែលជា​ណែណាំ​ឲ្យប្រើ​ថ្នាំលេប Oseltamivir
•​    ​ការ​ក្តៅខ្លួន​ក្នុងពេល​មាន​ផ្ទៃពោះ​មាន​ជាប់​ទាក់ទង​នឹង​ការ​ប្រឈម​កាន់តែ​ខ្ពស់​នឹង​ការ​កើត​កូន​មក​ខូច​អវៈយវៈ​។ ដូច្នេះ​បើ​សិន​ជា​អ្នក​ក្តៅខ្លួន ចូរ​ទាក់ទង​ទៅ​គ្រូពេទ្យ​ភ្លាម​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ HealthDay

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី20  មីនា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play