ជំងឺទូទៅ

​ដើម្បី​កំណត់​រោគវិនិច្ឆ័យ​ជំងឺ​រលាក​សួត គួរតែ​មាន​អ្វីខ្លះ​?

​ជំងឺ​រលាក​សួត​គឺជា​ការបង្ក​រោគ​មួយ​នៅ​សួត​ដែល​ភាគច្រើន​មាន​ការ​រាលដាល​ទៅ​អ្នក​ដទៃ​តាមរយៈ​ការ​ក្អក កណ្តា​ស ឬ​ការប៉ះពាល់​។ មនុស្ស​ភាគច្រើន​ជា​មក​វិញ​ក្នុង​រយៈពេល​មួយ​ទៅ​បី​សប្តាហ៍ ប៉ុន្តែ​ជំងឺ​រលាក​សួត​អាច​បណ្តាលឲ្យ​ស្លាប់​បាន ជា​ពិសេស​អ្នក​ដែល​មាន​ប្រព័ន្ធ​ភាពស៊ាំ​កាន់តែ​ចុះខ្សោយ​ទៅៗ​។ 

​សមាគមន៍​ជំងឺ​សួត​របស់​អាមេរិក​បាន​ពន្យល់​អំពី​របៀប​ដែល​ជំងឺ​រលាក​សួត​ប្រហែលជា​អាច​កំណត់​រោគវិនិច្ឆ័យ​បាន​តាមរយៈ​វិធី​ដូចខាងក្រោម​នេះ​៖
•​    ​ការពិនិត្យ​រាងកាយ​៖ គ្រូពេទ្យ​នឹង​ស្តាប់​សួត​ជាមួយនឹង​ស្តេតូ​ស្កុប​។ បើសិន​ជា​អ្នក​មាន​ជំងឺ​រលាក​សួត សួត​ប្រហែល​ជា​បញ្ចេញ​សម្លេង​ដូច​ពោត​លីង ឬ​ពពុះ​បែក​នៅពេល​ដក​ដង្ហើមចូល​។​
•​    ​ការថត​កាំរស្មី​អ៊ី​ច​នៅ​សួត​
•​    ​ធ្វើតេស្ត​ឈាម​
•​    ​ការពិនិត្យ​ហ្គាស​ក្នុង​ឈាម​នៅ​សរសៃឈាម​អាក់ទែ​៖ តេស្ត​នេះ​នឹង​កំណត់​ដឹងថា មាន​ចំនួន​អុកស៊ីសែន​គ្រប់គ្រាន់​ឬ​អត់​នៅ​ពេល​ឈាម​ចេញពី​សួត​ហើយ​
•​    ​ការថត​ស្គេ​ន​នៅ​ទ្រូង​
•​    ​ការ​ធ្វើតេស្ត​ទៅ​លើ​កំហាក​៖ រឿងនេះ​នឹង​ជួយ​គ្រូពេទ្យ​កំណត់​ដឹង​អំពី​មេរោគ​ដែល​កំពុងតែ​ធ្វើឲ្យ​មាន​រោគសញ្ញា​។ 
•​    ​ការឆ្លុះ​ក្នុង​បំពង់​ទងសួត​៖ រឿងនេះ​នឹង​ជួយ​ឲ្យ​គ្រូពេទ្យ​មើលឃើញ​ដោយ​ផ្ទាល់​ទៅ​ក្នុង​ផ្លូវដង្ហើម​របស់​សួត​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ HealthDay

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី20  មីនា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play