សម្រស់

វិធីសាស្ត្របំបាត់បញ្ហាមុន និងស្នាមជាំ ក្រោយពេលសម្រាលកូនរួច

ការមានផ្ទៃពោះ នឹងធ្វើឲ្យរាងកាយរបស់មនុស្សស្រីមានការផ្លាស់ប្តូរជាច្រើន។ ការប្រែប្រួលអ័រម៉ូន អាចធ្វើឲ្យស្បែកស្ត្រីជាម្តាយប្រែជាគ្រើម ស្ងួត បែកស្រកា ឡើងជាំខ្មៅ និងកើតសង្វារ។ 

ខាងក្រោមនេះ គឺជាដំណោះស្រាយដ៏មានប្រសិទ្ធភាពចំនួន ដែលអ្នកម្តាយគ្រប់រូបគួរអនុវត្តតាម ដើម្បីកាត់បន្ថយបញ្ហាស្បែកអំឡុងពេល និងក្រោយពេលមានផ្ទៃពោះ។

1. ចំពោះបញ្ហាកើតមុន
•    ត្រូវប្រាកដថា អ្នកបានលាងសម្អាតមុខរបស់អ្នកដោយទឹកស្អាតពីរដងក្នុងមួយថ្ងៃ
•    អ្នកអាចដុះខាត់ស្បែកស្រាលៗរៀងរាល់អាទិត្យ
•    អ្នកអាចលាបទឹកដោះគោមានជាតិខ្លាញ់ទាប ដើម្បីផ្តល់សំណើម និងកម្ចាត់ជាតិខ្លាញ់នៅលើស្បែក
•    អ្នកអាចប្រើផលិតផលថែរក្សាស្បែកផ្សំពីធម្មជាតិបន្តិចបន្តួច ដូចជាប្រទាលកន្ទុយក្រពើ ត្រសក់ និងប៉េងប៉ោះជាដើម។

2. សម្រាប់បញ្ហាឡើងជាំ ឬចំណុចអុចខ្មៅលើស្បែក
•    ចំណុចអុចខ្មៅនៅលើមុខរបស់អ្នកអាចនឹងធូរស្រាល ហើយទំនងជានឹងបាត់ទៅវិញ បន្ទាប់ពីការសម្រាលកូនបានមួយឆ្នាំ
•    ដើម្បីធានាថា វានឹងមិនកាន់តែធ្ងន់ធ្ងរនោះ អ្នកត្រូវប្រាកដថា អ្នកបានប្រើប្រាស់ឡេការពារកម្តៅថ្ងៃជារៀងរាល់ថ្ងៃ ទោះបីជាអ្នកមានអារម្មណ៍ថា មិនសូវចេញក្រៅផ្ទះក៏ដោយ
•    ផ្តល់សំណើមដល់ស្បែកដោយការញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ និងប្រើផលិតផលថែរក្សាស្បែកផ្សំពីផលិតផលធម្មជាតិ៕

អត្ថបទ ៖ ឈឹម សៅភារ៉ា
ប្រភព ៖ www.metro.co.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី20  មីនា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play