សិច

អ្វីដែលត្រូវធ្វើ បន្ទាប់ពីរួមភេទ ដោយមិនបានការពារ

ស្នេហា អាចធ្វើឲ្យមនុស្សល្ងង់មួយពេល ហើយជ្រុលខ្លួនប្រឡូកប្រឡាក់ ក្នុងការរួមភេទដោយមិនបានព្រៀងទុក។ 

ក្នុងករណីខ្លះ គូស្វាមីភរិយាមួយចំនួន ក៏ភ្លេចខ្លួនការពារការមានផ្ទៃពោះដោយមិនចង់បានផងដែរ។ ចុះបើមានករណីបែបនេះកើតឡើង តើអ្នកគួរធ្វើបែបណា?
អ្នកត្រូវមានផែនការច្បាស់លាស់ សម្រាប់ករណីដូចខាងលើនេះ។

1. ក្នុងរយៈពេល 30 នាទី
ប្រញាប់ទៅបន្ទប់ទឹក រួចបត់ជើងតូច ហើយលាងសម្អាតជម្រះទ្វារមាសរបស់អ្នកឲ្យបានស្អាតល្អ ដើម្បីកាត់បន្ថយមេជីវិត ឬទឹកកាមបុរសនៅក្នុងនោះ។ វាក៏អាចការពារអ្នកពីជំងឺកាមរោគបានមួយកម្រិតផងដែរ។

2. ក្នុងរយៈពេល 72 ម៉ោង
ប្រសិនបើអ្នកមិនទាន់ចង់បានកូនទេ សូមប្រញាប់ញ៉ាំថ្នាំពន្យារកំណើតបន្ទាន់ស្របច្បាប់នៅតាមបណ្តាឱសថស្ថាននានា ក្នុងរយៈពេល 72 ម៉ោង បន្ទាប់ពីការរួមភេទដោយមិនបានការពារ ហើយកាន់តែឆាប់ គឺកាន់តែល្អប្រសើរ។

ចូរគិតពីស្ថានភាពផ្លូវចិត្តរបស់អ្នក
វាជារឿងធម្មតាទេ ដើលអ្នកអាចនឹងមានអារម្មណ៍ថាភ័យ ឬខុសប្លែកពីធម្មតា សម្រាប់អ្នកមិនធ្លាប់ឆ្លងកាត់ការរួមភេទ ប៉ុន្តែ យ៉ាងណាមិញ អ្នកត្រូវសម្រួលអារម្មណ៍ ហើយស្វែងរកវិធីដោះស្រាយ សម្រាប់រឿងរ៉ាវបន្តទៀត។

3. បន្ទាប់ពី 2 សប្តាហ៍ក្រោយមក
ធ្វើតេស្តមានផ្ទៃពោះ ៖ ការធ្វើតេស្តមានផ្ទៃពោះនៅផ្ទះ គឺត្រឹមត្រូវបំផុត បន្ទាប់ពីអ្នកបាត់រដូវមួយសប្តាហ៍។

អ្នកគួរជួបគ្រូពេទ្យរបស់អ្នក
ទោះបីជាអ្នកមិនមានកូនក្តី វាជាគំនិតល្អមួយ ក្នុងការប្រឹក្សាយោបល់ និងធ្វើតេស្តសុខភាពរបស់អ្នក ពីព្រោះអ្នកអាចនឹងឆ្លងជំងឺកាមរោគ និងមេរោគដទៃទៀតពីដៃគូរបស់អ្នក។

4 បន្ទាប់ពី 6 សប្តាហ៍ទៅ 6 ខែ
អ្នកអាចធ្វើតេស្តមានផ្ទៃពោះម្តងទៀត ដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់ថាតើអ្នកមានកូន ឬអត់។

បន្ទាប់ពីនោះ អ្នកត្រូវគិតរឿងរួមភេទនេះម្តងទៀត ថាតើអ្នកគួរចាត់ចែងខ្លួនឯងបែបណា ជាមួយនឹងដៃគូរបស់អ្នក៕

អត្ថបទ ៖ ឈឹម សៅភារ៉ា
ប្រភព ៖ www.checkpregnancy.com

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី21  មីនា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play