សុខភាពស្ដ្រី

ត្រី​អាយុ​ចាប់ពី ៥០​ឆ្នាំ​ឡើង គួរ​ញ៉ាំ​អាហារ​បែប​ណា​ទើប​ទទួលបាន​ជីវជាតិ​គ្រប់គ្រាន់​?

​តើ​អ្នក​ចង់​បាន​គន្លឹះ​ដើម្បី​ប្រឆាំង​នឹង​ភាព​ចាស់​ទៅតាម​អាយុ​ដែរ​ទេ​? គ្រឿងផ្សំ​របស់​វា​គឺ​ស្រួល​រក​ទេ​។ នោះ​គឺជា​ការ​ញ៉ាំ​អាហារ​ដែល​មាន​ជីវជាតិ​ចម្រុះ និង​ការ​ហាត់ប្រាណ​ទៀងទាត់ ហើយ​វា​ក៏​នឹង​ជួយ​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​ល្អ និង​មើលទៅ​ស្រស់ស្អាត​ដែរ​។ នៅ​ពេល​អ្នក​ញ៉ាំ​អាហារ​បាន​ត្រឹមត្រូវ អ្នក​នឹង​អាច​គ្រប់គ្រង​ទម្ងន់​បាន រក្សា​ឆ្អឹង​រឹងមាំ និង​បង្ការ​ជំងឺ​បេះដូង​។ 

​បង្កើន​ការ​ទទួលទាន​វីតាមីន D និង​កាលស្យូម​
​មាន​ន​ន័យ​ថា​អ្នក​គួរតែ​ព្យាយាម​ញ៉ាំ​អាហារ​ដូច​ចា យា​អួ ត្រី​សាល​ម៉ុង ប្រូ​ខូលី និង​គ្រាប់សណ្តែក​ពណ៌​ខៀវ​។ អ្នក​ក៏​អាច​ញ៉ាំ​អាហារ ឬ​ភេសជ្ជ​ផ្សេងទៀត​ដូចជា ទឹក​ផ្លែក្រូច​ជាដើម​។ បើសិន​ជា​គ្រូពេទ្យ​អ្នក​ប្រាប់ថា អ្នក​មិន​អាច​ទទួលបាន​ជាតិ​កាលស្យូម​ពី​របប​អាហារ​បាន​គ្រប់គ្រាន់​ទេ គាត់​ប្រហែលជា​ណែនាំ​ឲ្យប្រើ​ថ្នាំ​បំប៉ន​ដែល​មាន​ចំណុះ​ជាតិ​កាលស្យូម​ពី ១០០០ ទៅ​១៥០០​មី​លី​ក្រាម​បន្ថែម​ហើយ​។ 

​ញ៉ាំ​បន្លែ​ផ្លែឈើ គ្រាប់​ធញ្ញជាតិ​ឲ្យបាន​ច្រើន​
​រឿងនេះ​នឹង​ផ្តល់​ឲ្យ​អ្នក​នូវ​អង់​ទី​អុកស៊ី​ដង់ដែ​លអាច​ប្រឆាំង​ទប់ទល់​នឹង​ជំងឺ​ជាច្រើន​ប្រភេទ​បាន​។ ចូរ​ផ្តោត​សំខាន់​ទៅលើ​ការផ្លាស់ប្តូរ​ជា​រៀងរាល់ថ្ងៃ​ផង​ដោយ​យក​ល្អ​គួរតែ​ញ៉ាំ​បន្លែ​ដែល​មាន​ពណ៌​ខុសៗ​គ្នា​។ 

​ញ៉ាំ​ជាតិ​សរសៃ​ឲ្យបាន​គ្រប់គ្រាន់​
​អ្នក​មិន​បាច់​រក​អ្វី​ឆ្ងាយ​ឡើយ គ្រាន់តែ​ប្រភព​អាហារ​ខាងក្រោម​នេះ​ក៏​អាច​គ្រប់គ្រាន់​ហើយ​ដែរ​៖
•​    ​ផា​ស្តា​
•​    ​នំ​បុ័ង និង​ស្រូវ​សាលី​
•​    ​ស្រូវ​អូដ​
•​    ​អង្ករ​សម្រូប​
•​    ​ពោត​លី​ញ​
•​    ​បន្លែ និង​ផ្លែឈើ​ស្រស់ៗ​

​លេបថ្នាំ​វីតាមីន​ចម្រុះ​រាល់ថ្ងៃ​
​វា​នឹង​ជួយ​បំពេញ​បន្ថែម​នូវ​ការខ្វះខាត​ក្នុង​ខ្លួន​អ្នក​។ ប៉ុន្តែ​ចូរ​ចាំ​ថា​វា​ក៏​អាស្រ័យ​ទៅតាម​អាយុ​ផងដែរ​។ នៅ​ពេល​អ្នក​អាយុ​ចាប់ពី ៥០​ឆ្នាំ​ឡើង អ្នក​ក៏​ត្រូវការ​ជាតិ​ដែក​តិច​ជាង​ស្ត្រី​វ័យក្មេង​ដែរ​។ 

​ញ៉ាំ​ប្រូតេអ៊ីន​សុទ្ធ​
​ចូរ​ព្យាយាម​ញ៉ាំ​អាហារ​ដូចជា សាច់​មាន់​គ្មាន​ស្បែក ត្រី​ស​ប្បូរ​ខ្លាញ់​ដូចជា​សាល​ម៉ុន និង​ប្រូតេអ៊ីន​បន្លែ​ដូចជា សណ្តែកសៀង​ជាដើម​។ 

​ញ៉ាំ​អាហា​របួស​ពីរ​បី​ដង​ក្នុង​មួយ​សប្តាហ៍​
​របប​អាហារ​ជា​ប្រភេទ​បន្លែ​គឺ​មាន​គុណប្រយោជន៍​ច្រើនណាស់​។ វា​មាន​កាឡូរី​តិច តែ​សម្បូរ​ជីវជាតិ ជាតិ​រ៉ែ និង​អង់​ទី​អុក​ស៊ីដង់​។ 

​កាត់បន្ថយ​ការ​ញ៉ាំ​ប្រៃ​
​កាលណា​ញ៉ាំ​ប្រៃ​ច្រើនពេក​គឺ​ធ្វើឲ្យ​លើស​សម្ពាធ​ឈាម​។ តាម​ការ​ចុះផ្សាយ​អំពី​ក្បួន​ណែនាំ​ទាក់ទង​នឹង​របប​អាហារ​កាល​ពិ​ឆ្នាំ ២០១៥​បានឲ្យដឹងថា មនុស្ស​យើង​គ្រប់​គ្នា​គួរតែ​កាត់បន្ថយ​ការ​ញ៉ាំ​ប្រៃ​មក​ត្រឹម ២៣០០​មី​លី​ក្រាម​ក្នុង​មួយ​ថ្ងៃ​បាន​ហើយ​។ 

​ជ្រើសរើស​ជាតិ​ខ្លាញ់​ល្អៗ​ទទួលទាន​
​ខ្លាញ់​ដែល​ល្អ​អាចមាន​ក្នុង​ប្រេង​អូ​លីវ ឬ​ប្រេង​ល្ហុង ហើយក៏​មាន​ក្នុង​អាហារ​ផ្សេងៗ​ទៀត​ដែរ​ដូចជា​៖
•​    ​សណ្តែក​
•​    ​ផ្លែ​ប័រ​
•​    ​ត្រី​ទឹក​ត្រជាក់​ដូចជា ត្រី​សាល​ម៉ុង និង​ធូ​ណា​ជា​ដើម​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
ប្រភព​៖ Web MD

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី22  មីនា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play