សិច

ការរួមភេទ ជួយថែរក្សាប្រព័ន្ធភាពស៊ាំរបស់អ្នករឹងមាំ

ការរួមភេទ មិនត្រឹមតែធ្វើឲ្យអ្នកសុខស្រួល និងមានអារម្មណ៍ល្អនោះទេ ប៉ុន្តែ វាក៏អាចល្អសម្រាប់សុខភាពទូទៅរបស់អ្នកផងដែរ។ ទាំងនេះគឺជាអ្វីដែលជីវិតផ្លូវភេទដែលមានសុខភាពល្អអាចជួយលោកអ្នកបាន។

លោក Yvonne K. Fulbright អ្នកឯកទេសខាងសុខភាពផ្លូវភេទបាននិយាយថា “អ្នកដែលមានសកម្មភាពផ្លូវភេទល្អប្រសើរ នឹងឈឺតិចជាងមុន។

មនុស្សដែលមានការរួមភេទច្រើន នឹងបង្កើនកម្រិតថាមពលអង្គការពាររាងកាយរបស់អ្នក ដើម្បីប្រយុទ្ធប្រឆាំងមេរោគវីរុស និងជំងឺឈ្លានពានផ្សេងៗទៀត។ អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Wilkes Pennsylvania បានរកឃើញថា សិស្សមហាវិទ្យាល័យដែលបានរួមភេទម្តងឬពីរដងក្នុងមួយសប្តាហ៍ មានកម្រិតអង់ទីករជាក់លាក់មួយខ្ពស់ បើប្រៀបធៀបទៅនឹងសិស្សដែលរួមភេទបានតិចតួច។

យ៉ាងណាមិញ អ្នកគួរតែធ្វើអ្វីៗផ្សេងទៀត ដើម្បីធ្វើឲ្យប្រព័ន្ធភាពស៊ាំរបស់អ្នកមានភាពសប្បាយរីករាយ និងខ្លាំងក្លាដូចជា ៖

•    ញ៉ាំអាហារត្រឹមត្រូវ
•    ធ្វើខ្លួនឲ្យសកម្ម
•    គេងឲ្យបានគ្រប់គ្រាន់
•    បន្តការចាក់ថ្នាំបង្ការ
•    ប្រើប្រាស់ស្រោមអនាម័យ ប្រសិនបើអ្នកមិនដឹងពីស្ថានភាពជំងឺដៃគូរបស់អ្នក៕

អត្ថបទ ៖ ឈឹម សៅភារ៉ា
ប្រភព ៖ www.rd.com

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី23  មីនា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play