ជំងឺទូទៅ

​របៀប​ធ្វើ​ទឹក​ការ៉ុត​ព្យាបាល​ការ​ក្អក​

​ទឹកមឺ​ម​ការ៉ុតមាន​ជីវជាតិ​សំខាន់ៗ​ច្រើនណាស់ ដោយ​វា​អាច​ផ្តល់​នូវ​វីតាមីន ជាតិ​រ៉ែ អង់​ទី​អុក​ស៊ីដង់ និង​ជាតិ​ស្ករ​ធម្មជាតិ ដែល​សុទ្ធសឹងតែ​ផ្តល់​ជា​ថាមពល​ដល់​រាងកាយ​។ ខណៈពេល​ដែល​ការ​ញ៉ាំ​ទឹក​ការ៉ុត​មិន​អាច​ព្យាបាល​ជំងឺ​បាន​ក៏ដោយ តែ​វា​ក៏​អាច​ជួយ​ដោះស្រាយ​ការ​ក្អក​រ៉ាំរ៉ៃ​មួយចំនួន​បាន​ដែរ ជាពិសេស​គ្រប់គ្រង​រោគសញ្ញា​នេះ​តែម្តង​។ 

​គ្រឿងផ្សំ​ធ្វើ​ទឹក​ការ៉ុត​ជា​សេរ៉ូ​ក្អក​៖
•​    ​ការ៉ុត​កន្លះ​គីឡូក្រាម​
•​    ​ទឹកឃ្មុំ​៣​ទៅ​៤​ស្លាបព្រា​បាយ​
•​    ​ខ្ញី​ម៉ត់​ស្រស់ ២​ស្លាបព្រា​កាហ្វេ​

​របៀប​ធ្វើ​៖
•​    ​ចូរ​ហាន់​ការ៉ុត​ជា​ដុំ​តូចៗ​
•​    ​ដាក់​វា​ចូលទៅក្នុង​ឆ្នាំង ហើយ​ចាក់ទឹក​ចូល​រហូត​លិច​
•​    ​បើកភ្លើង​ដាំ​ឲ្យ​ក្តៅ​ល្មម​
•​    ​នៅពេល​ពោះ ចូរ​ដាក់​ខ្ញី​ចូល ហើយ​បន្ត​ស្ងោ​ទៀត​រហូតដល់​ការ៉ុត​នោះ​ទន់​
•​    ​ចូរ​ចម្រាញ​យកតែ​ទឹក​ចេញ​ដាក់​នៅក្នុង​ចានគោម​ធំ​មួយ​។ កុំ​ចោល​ទឹក​នេះ​
•​    ​ចូរ​កិន​ការ៉ុត​ដែល​ស្ងោត​នោះ និង​ខ្ញី​រហូតដល់​ម៉ត់​
•​    ​នៅពេល​ទឹក​នោះ​ក្តៅ​ល្មម ចូរ​ចាក់​ទឹកឃ្មុំ​ចូល​បន្ថែម​។ បន្ទាប់​មក​កូរ​វា​រហូតដល់​ទឹកឃ្មុំ​រលាយ​អស់​
•​    ​ចូរ​ចាក់ទឹក​ចូលទៅ​ក្នុង​ការ៉ុត​ដែល​កិន​រួច​នោះ​
•​    ​បន្ទាប់​មក​ចូរ​កិន​វា​ម្តង​ទៀត​រហូត​ដល់​ម៉ត់​។​

​ចូរ​ញ៉ាំ​សេរ៉ូក្អ​កនេះ ៣ ទៅ​៤​ស្លាបព្រា​បាយ​ជា​រៀងរាល់ថ្ងៃ​។ ក្រោយ​ពី​ញ៉ាំ​បាន ១​ទៅ​២​ថ្ងៃ អ្នក​នឹង​មាន​អារម្មណ៍​ធូរស្រាល​ពី​ការ​ក្អក ហើយ​ក៏​ជួយ​កំចាត់​ស្លេស្ម​ពី​ក្នុង​សួត​ផងដែរ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
ប្រភព៖ 1mhealthtips

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី24  មីនា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play