សម្រស់

គ្រាន់តែធ្វើតាមនេះ អ្នកទទួលបានរូបរាងដ៏ល្អឥតខ្ចោះ

សេវាកម្មសុខភាពជាតិចក្រភពអង់គ្លេសបានអះអាងថា ការទទួលទានផ្លែម្នាស់ជាប្រចាំថ្ងៃ អាចជួយផ្លាស់ប្តូរឆាកជីវិត និងការរស់នៅរបស់អ្នកយ៉ាងអស្ចារ្យ ដោយសារតែរចនាសម្ព័នរបស់ម្នាស់ អាចជួយរក្សាឲ្យអ្នកមានសុខភាពល្អ ព្រមទាំងការពារជំងឺជាច្រើនទៀតផង។

ក្រុមអ្នកជំនាញបានប្រមូលទិន្នន័យពីការស្រាវជ្រាវថ្មីៗអំពីផ្លែឈើនេះ។

1. វានឹងជួយអ្នកក្នុងការបញ្ចុះទម្ងន់ ប្រសិនបើប្រើរួមផ្សំជាមួយនឹងការហាត់ប្រាណ ឬបញ្ចេញសកម្មភាពរាងកាយឲ្យបានច្រើន
សារធាតុ bromelain ដែលមាននៅក្នុងម្នាស់អាចរំញោចមុខងាររំលាយអាហារ និងអាចជួយកម្ចាត់ជំងឺកោសិកាដោយការបង្កើនល្បឿនដំណើរការនៃការរំលាយប្រូតេអ៊ីន។ ម្នាស់មិនអាចរំលាយជាតិខ្លាញ់បានដូចថ្នាំទិព្វធ្លាល់ពីលើមេឃឡើយ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកបញ្ចូលការទទួលម្នាស់ ជាមួយនឹងការហាត់ប្រាណ និងការទទួលទានអាហារមិនលើសពីកម្រិតកាឡូរីប្រចាំថ្ងៃ នោះវានឹងជួយរាងកាយអ្នកឲ្យប្រសើរឡើង។

2. អ្នកនឹងអាចបំបាត់ការរលាក
បេះដូងរបស់អ្នកនឹងមានសុខភាពល្អប្រសើរជាងមុន។
ម្នាស់សម្បូរ bromelain ដែលជួយឲ្យរាងកាយរបស់អ្នកប្រឆាំងនឹងការរលាក។ វានឹងជួយកាត់បន្ថយការហើម បំបាត់ការឈឺចាប់ និងធ្វើឲ្យរបួសជាយ៉ាងឆាប់រហ័ស។ លើសពីនេះទៀត bromelain ជួយឲ្យរាងកាយរបស់អ្នកកម្ចាត់ចោលនូវកោសិកាដែលខូចខាត។ វាត្រូវបានគេជឿផងដែរថា ម្នាស់អាចបង្កើនល្បឿននៃការភ្ជាប់ជាលិកា ហេតុដូច្នេះ វាត្រូវបានគេប្រើយ៉ាងទូលំទូលាយ ក្នុងការព្យាបាលរបួសដែលបណ្តាលមកពីការលេងកីឡា ៖ ស្នាមជាំ ពងបែក ការរមួល និងការគ្រិចថ្លោះជាដើម។
វីតាមីនសេដែលមាននៅក្នុងម្នាស់ អាចការពារបញ្ហាសរសៃឈាម និងជួយបង្កើតកូឡាជែននៅក្នុងឆ្អឹង ឆ្អឹងខ្ចី សាច់ដុំ និងសរសៃឈាមរបស់អ្នក។

3. ថែរក្សាសុខភាពភ្នែក
ផ្លែម្នាស់មានវីតាមីន A ដែលជួយរក្សាឲ្យភ្នែករបស់អ្នកស្រឡះល្អ។ សារធាតុ beta -carotene ជួយពង្រឹងសកម្មភាពរបស់វា។ ការទទួលទានម្នាស់ជារៀងរាល់ថ្ងៃ អាចបន្ថយហានិភ័យនៃការថយចុះនៃការមើលឃើញ។

4. ឆ្អឹងរបស់អ្នកនឹងរឹងមាំ
ជាតិកាល់ស្យូម និងម៉ាញេស្យូមដែលមាននៅក្នុងម្នាស់ អាចធ្វើឲ្យឆ្អឹងរបស់អ្នករឹងមាំ។ ទឹកម្នាស់មួយកែវគឺគ្រប់គ្រាន់ ដើម្បីឲ្យអ្នកទទួលបានលើសពី ៧០ ភាគរយនៃបរិមាណម៉ង់ហ្គាណែសប្រចាំថ្ងៃដែលអ្នកត្រូវការ៕

អត្ថបទ ៖ ឈឹម សៅភារ៉ា

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី25  មីនា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play