ជំងឺមហារីក

ចង់​បង្ការ​ជំងឺមហារីក​ពោះវៀនធំ គួរតែ​ដល់ពេល​ញ៉ាំ​អាហារ​ទាំងនេះហើយ​

​ជំងឺមហារីក​ពោះវៀនធំ​គឺជា​ជំងឺមហារីក​ដែល​កើតឡើង​ញឹកញាប់​ជាង​គេ​លំដាប់ថ្នាក់​ទី​បីរ​ក្នុង​សហរដ្ឋអាមេរិក​។ មូលហេតុ​ពិតប្រាកដ​នៃ​ជំងឺមហារីក​ពោះវៀនធំ​គឺ​មិនទាន់​ដឹង​ឡើយ ប៉ុន្តែ​អ្នក​ស្រាវជ្រាវ​បាន​សម្គាល់​ដឹង​អំពី​កត្តា​ប្រឈមមុខ​របស់​វា​។ 

​កត្តា​ប្រឈមមុខ​ខ្លះ​របស់​ជំងឺ​នេះ​គឺ​ហ្សែ​ន ខណៈពេល​ដែល​កត្តា​ផ្សេងៗ​ទៀត​មាន​ជាប់ទាក់ទង​នឹង​របៀប​រស់នៅ និង​របប​អាហារ​។ ខាងក្រោម​នេះ​គឺជា​អាហារ​មួយចំនួន​ដែល​មាន​មុខងារ​ប្រឆាំងនឹង​មហារីក​ដែរ​។​

​បន្លែ​ពណ៌​បៃតង​
​បន្លែ​ទាំងនេះ​មានដូចជា ប្រូ​ខូលី ផ្កា​ខាត់ណា​ពណ៌​ស ស្ពៃ​ប៉​កច​យ សុទ្ធតែ​មាន​មុខងារ​ប្រឆាំងនឹង​មហារីក​ដ៏​ខ្លាំងក្លា​។ បន្លែ​ទាំងនេះ​មាន​សារធាតុ​ជាច្រើន​ដែល​អាច​យកឈ្នះ​សារធាតុបង្កមហារីក​មុន​ពេល​វា​បំផ្លាញ​កោសិកា DNA​។ ការសិក្សា​បាន​បង្ហាញថា មនុស្ស​ម្នាក់ៗ​ដែល​ញ៉ាំ​បន្លែ​បែបនេះ​អាច​បន្ថយ​ការកើត​ជំងឺមហារីក​ពោះវៀនធំ​បាន​ជាង​អ្នក​ដែល​ញ៉ាំ​តិច​បំផុត​។ 

​អាហារ​ធ្វើ​ពី​ទឹកដោះគោ​
​ជាតិ​កាលស្យូម និង​វីតាមីន D ប្រហែល​ជា​ជួយ​ថែរក្សា​ពោះវៀនធំ​ពី​មហារីក​បាន​។ អ្នក​អាច​បន្ថែម​ភេសជ្ជៈ​មាន​ជាតិ​ខ្លាញ់​ទាប និង​អាហារ​ធ្វើ​ពី​ទឹកដោះគោ​ដែល​សម្បូរ​ជាតិ​កាលស្យូម​ក្នុង​របប​អាហារ មានដូចជា ទឹកដោះគោ និង​យ៉ា​អួ​។ អ្នក​អាច​សាកល្បង​ញ៉ាំ​ជាតិ​កាលស្យូម ១២០០ ទៅ​១៥០០​មី​លី​ក្រាម​ជា​រៀងរាល់ថ្ងៃ​។ 

​ខ្ញី​
​ការ​ញ៉ាំ​ថ្នាំ​បំប៉ន​ជា​ប្រភេទ​ខ្ញី​យ៉ាងហោចណាស់ ២៨​ថ្ងៃ​អាច​ជួយ​បន្ថយ​ការ​រលាក​ក្នុង​ពោះវៀន​យ៉ាងហោចណាស់ ២៨​ភាគរយ​។ ការ​រលាក​ពោះវៀន​មាន​ជាប់ទាក់ទង​នឹង​ការលូតលាស់​ដុំ​សាច់​មហារីក​។ វា​ត្រូវ​បាន​គេ​ណែនាំ​ឲ្យ​លេបថ្នាំ​បំប៉ន​ជា​ប្រភេទ​ខ្ញី​ចំនួន ២​ក្រាម ពេលបាយ​ជា​រៀងរាល់ថ្ងៃ​។ 

​តែ​បៃតង ឬ​ខ្មៅ​
​តាម​ការសិក្សា​បានបង្ហាញ​ថា សារធាតុ​ក្នុង​តែ​ប្រភេទ​នេះ​ជួយ​ធ្វើឲ្យ​ខូចខា​តដល់​ភ្នាក់ងារ​បង្ក​ជំងឺមហារី​ក​បាន​។ ជាមួយគ្នានេះដែរ វា​ក៏​អាច​បង្ការ​ការលូតលាស់​កោសិកា​មហារីក និង​ប្រឆាំង​នឹង​ការខូចខាត​ខ្លួនឯង​។ 

​ខ្ទឹម​បារាំង និង​ខ្ទឹមស​
​ទាំង​ខ្ទឹមស និង​បារាំង​មាន​សារ​ស្ពានធ័​រ ដែល​អាច​ជួយ​សម្អាត​សារធាតុបង្កមហារីក និង​កោសិកា​មហារីក​ដែល​បាន​លូតលាស់​បាន​។ ស្ត្រី​ដែល​ញ៉ាំ​ខ្ទឹមស​មួយ​ទៅ​ពីរ​កំប៉ឹស​ក្នុង​មួយ​សប្តាហ៍​អាច​បន្ថយ​ការ​ប្រឈម​នឹង​មហារីក​ពោះវៀន​ធំ ៣២​ភាគរយ​។​

​ត្រី​សាល​ម៉ុន​
​ការ​កង្វះ​វីតាមីន D អាច​នាំឲ្យ​កើត​មហារីក​ពោះវៀនធំ​បាន​។ យក​ល្អ​គួរតែ​ព្យាយាម​ញ៉ាំ​ត្រី​សាល​ម៉ុន​ឲ្យបាន​ច្រើន​ដើម្បី​បង្កើន​វីតាមីន D ក្នុង​ខ្លួន​។ 

​គ្រាប់​ធញ្ញជាតិ​
​ចូរ​ជ្រើសរើស​គ្រាប់​ធញ្ញជាតិ​ធ្វើ​ពី​ស្រូវ​សាលី និង​អង្ករសម្រូប​ទទួលទាន ព្រោះ​វា​មាន​ជីវជាតិ​ច្រើន និង​ជាតិ​សរសៃ​ដែល​អាច​ជួយ​ប្រឆាំង​នឹង​មហារីក​ពោះវៀនធំ​បាន​៕ 

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
ប្រភព៖ 1mhealthtips

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី28  មីនា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play