ជំងឺទូទៅ

​វិធី​ក្នុង​ការបន្ថយ​ភាព​ស្ត្រេ​ស​

​ស្ត្រេ​សអាច​បង្កឡើង​ដោយស​ម្ពា​ធ​ការងារ​នៅ​កន្លែងធ្វើការ ការ​មាន​កូន មាន​ព្រឹត្តិការណ៍​អ្វី​កើតឡើង​ថ្មី ឬ គ្រាន់តែ​ស្ទះចរាចរណ៍​ក៏​នាំ​ឲ្យ​ស្ត្រេសបាន​ដែរ​។ ការ​ដែល​ស្ត្រេ​ស​រ៉ាំរ៉ៃ​អាច​ធ្វើឲ្យ​ប្រឈម​ខ្លាំង​នឹង​បញ្ហា​សុខភាព​បាន​ដូចជា បញ្ហា​ក្រពះ​ពោះវៀន ការចងចាំ លើស​សម្ពាធ​ឈាម ជំងឺ​បេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល​។ 

​ដើម្បី​បន្ថយ​ស្ត្រេសយក​ល្អ​គួរតែ​ធ្វើ​ដូច​ខាងក្រោម​នេះ​៖
•​    ​ធ្វើ​តារាង​មួយ​អំពី​អ្វី​ដែល​អ្នក​ត្រូវការ​ជា​ចាំបាច់​ក្នុង​មួយថ្ងៃៗ​
•​    ​ព្យាយាម​បង្កើត​មិត្តភាព និង​រក្សា​មិត្តភាព​
•​    ​គេង​ឲ្យបាន​គ្រប់គ្រាន់​ជា​រៀ​រាល់​យប់​
•​    ​អនុវត្ត​វិធី​គ្រប់គ្រង​ដង្ហើម​នៅ​ពេល​ស្ត្រេ​សចាប់​ផ្តើម​កើតឡើង​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ HealthDay

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី28  មីនា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play