សុខភាពកុមារ

​ទារក​តូចៗ​រាក​រូស គួរ​ព្យាបាល​បែប​ណា​ទៅ​?

​ការ​រាករូស​លើ​ទារក​តូចៗ​គួរតែ​ចាត់ទុក​ថា​ជា​រឿង​ធ្ងន់ធ្ងរ​បើសិនជា​វា​កើតឡើង​ច្រើន​ជាង​ម្តង​ក្នុង​មួយថ្ងៃ​។ ការដែល​រាករូស​រយៈពេល​យូរ​អាច​នាំ​ឲ្យ​ខ្សោះ​ជាតិ​ទឹក​ក្នុង​ខ្លួន​បាន​។ រោគសញ្ញា​ញឹកញាប់​នៃ​ការ​រាករូស​លើ​ទារក​ទើបនឹង​កើត​គឺ​ធ្វើ​ឲ្យ​បេះ​ដូង​ដើរ​ញ៉ាប់​ជាង​មុន​បាន ខ្សោះ​ជាតិ​ទឹក ស្ងួត​មាត់ យំ​គ្មាន​ទឹកភ្នែក ឬ​មិន​មាន​សើម​ខោ​ទឹកនោម​យ៉ាងហោចណាស់ ៣​ម៉ោង​។ 

​ការ​ខ្សោះ​ជាតិ​ទឹក​ធ្ងន់ធ្ងរ​អាច​ធ្វើឲ្យ​ប្រកាច់ សន្លប់ និង​ខ្សោយ​សរីរាង្គ​ក្នុង​ខ្លួន​បាន​។ យក​ល្អ​ដើម្បី​ជួយ​ដោះស្រាយ​ការ​រាករូស​របស់​ទារក គួរតែ​ធ្វើ​ដូចខាងក្រោម​នេះ​៖
•​    ​បន្ត​ការ​បំបៅ​ធម្មតា​
•​    ​ឲ្យ​កូន​ញ៉ាំ​អេឡិចត្រូលីត្រ​បន្ថែម ជា​ពិសេស​ជា​ប្រភេទ​ទឹក​
•​    ​ចៀសវាង​ការ​ឲ្យ​ញ៉ាំ​ភេសជ្ជៈ​កីឡា​ដែល​មាន​ជាតិ​ស្ករ​ខ្ពស់​
•​    ​កុំ​ប្រើ​វិធី​ព្យាបាល​ដោយ​ខ្លួន​ឲ្យនៅ​ផ្ទះ​
•​    ​កុំ​ឲ្យ​កូន​ញ៉ាំ​ថ្នាំ​បំបាត់​ការ​រាករូស​ដោយ​គ្មាន​វេជ្ជបញ្ជា​
•​    ​ចូរ​ទៅ​ជួប​គ្រូពេទ្យ​បើសិន​ជា​កូន​រាករូស​ច្រើនជាង ២៤​ម៉ោង ក្តៅខ្លួន​ចាប់ពី ៣៨.៨​ឡើងទៅ លាមក​ខ្មៅ និង​មាន​ឈាម ឬ​ខ្ពស់ បេះដូង​ដើរ​ញ៉ាប់​ជាង​ធម្មតា ស្ងួត​មាត់ គ្មាន​ទឹកភ្នែក​ពេល​យំ ឬ​មិន​មាន​ទទឹក​ខោ​ទឹកនោម​រយៈពេល ៣​ម៉ោង​ឡើងទៅ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ HealthDay

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី28  មីនា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play