សុខភាពកុមារ

កុំធ្វើរឿងទាំងនេះ ទោះបីស្រឡាញ់កូនបែបណាក៏ដោយ

ខាងក្រោមនេះ គឺជាដំបូន្មានមិនល្អទាំង ៦ ដែលឪពុកម្តាយគ្រប់រូបមិនគួរនិយាយឲ្យកូនបានលឺឡើយ ហើយអ្នកធ្វើរឿងខាងនេះជំនួសវិញផងដែរ ដូច្នេះហើយពួកគេអាចសប្បាយចិត្ត និងទទួលបានជោគជ័យបន្ថែមទៀត។

ឪពុកម្តាយគ្រប់រូបតែងប្រាថ្នាចង់ឲ្យកូនៗ ទទួលបានជោគជ័យក្នុងជីវិត ដូច្នេះ យើងបង្រៀនពួកគេអំពីអាកប្បកិរិយា និងរឿងរ៉ាវជាច្រើនដែលយើងជឿថា នឹងជួយពួកគេឲ្យសម្រេចគោលដៅរបស់ខ្លួន។

ប៉ុន្តែ ដូចដែលយើងខ្ញុំបានដឹង ពេលកំពុងស្រាវជ្រាវចងក្រងសៀវភៅរបស់យើងខ្ញុំ មានទ្រឹស្តីជាច្រើនដែលត្រូវបានគេចាត់ទុកថា គឺជាផលវិបាកទៅវិញ។ វាអាចបង្ហាញលទ្ធផលល្អក្នុងរយៈពេលខ្លី ប៉ុន្តែ នៅទីបំផុត វាបែរនាំឲ្យមានការអស់សង្ឃឹម ហើយទទួលបានភាពជោគជ័យតិចទៅវិញ។ ខាងក្រោមនេះគឺជារឿងគ្រោះថ្នាក់មួយចំនួន ដែលអ្នកគួរសិក្សាស្វែងយល់។

១. យើងប្រាប់កូនៗរបស់យើងថា ផ្តោតអារម្មណ៍ទៅលើអនាគត ខំប្រឹងយករង្វាន់ និងបង្កើតស្នាដៃឲ្យបានច្រើន
ប៉ុន្តែ យើងគួរប្រាប់ពួកគេវិញថា ៖ រស់នៅ (ឬធ្វើការ) នៅពេលនេះ។

២. យើងប្រាប់កូនៗរបស់យើងថា ភាពតានតឹង គឺជៀសមិនរួច ចូរតស៊ូទៅមុខទៀត
ប៉ុន្តែ យើងគួរប្រាប់ពួកគេវិញថា ៖ បើកូនហត់ រៀនសម្រាកខ្លះទៅកូន។

៣. យើងប្រាប់កូនៗរបស់យើងថា កុំនៅស្ងៀម ខំប្រឹងទៅ
ប៉ុន្តែ យើងគួរប្រាប់ពួកគេវិញថា ៖ សប្បាយរីករាយខ្លះទៅ កុំមិនធ្វើអ្វីសោះនោះ។

៤. យើងប្រាប់កូនៗរបស់យើងថា ធ្វើឲ្យបានល្អ
ប៉ុន្តែ យើងគួរប្រាប់ពួកគេវិញថា ៖ បើមានកំហុស ត្រូវរៀបពីបរាជ័យទាំងនោះ។

៥. យើងប្រាប់កូនៗរបស់យើងថា ៖ ត្រូវដឹងពីភាពទន់ខ្សោយរបស់ខ្លួនឯង ហើយកុំទន់ជ្រាយពេក
ប៉ុន្តែ យើងគួរប្រាប់ពួកគេវិញថា ៖ មើលថែខ្លួនឯងឲ្យបានល្អណាកូន។

៦. យើងប្រាប់កូនៗរបស់យើងថា វាជាពិភពដែលឆ្កែខាំឆ្កែ (សក់អ្នកណា ក្បាលអ្នកហ្នឹង) ដូច្នេះ ត្រូវយកលេខ ១ ឲ្យបាន
ប៉ុន្តែ យើងគួរប្រាប់ពួកគេវិញថា ៖ ចូរបង្ហាញសេចក្ដីមេត្ដាករុណាដល់អ្នកដទៃឲ្យបានច្រើន បើអត់ទោសបាន អត់ទោសឲ្យគេទៅ៕

អត្ថបទ ៖ ឈឹម សៅភារ៉ា
ប្រភព ៖ www.checkpregnancy.com

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី28  មីនា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play