សុខភាពកុមារ

ចង់ឲ្យកូនចូលចិត្តអានសៀវភៅ សាកវិធីសាស្រ្តនេះទៅមើល

១. អានជាប្រចាំថ្ងៃ
ចូរបង្កើត "ពេលវេលាអានសៀវភៅដ៏កក់ក្ដៅ" ជារៀងរាល់ថ្ងៃ។ វាអាចជាពេលសម្រាកលំហែកាយដ៏ល្អឥតខ្ចោះ ក្រោយចេញពីសាលារៀន ឬបន្ទាប់ពីអាហារពេលល្ងាច។

២. ជួយគេឲ្យដោះស្រាយកម្រិតបន្ទាប់
ចូរជ្រើសរើសសៀវភៅដែលគេអាចអានបាន ប៉ុន្តែ រកសៀវភៅដែលពិបាកជាងមុនបន្តិច ដើម្បីឲ្យគេវិវត្តការអានទៅមុខទៀត។

៣. បង្កើនការអានរបស់គេ ដោយឆ្លាស់គ្នាជាមួយអ្នក
ចូរឲ្យគេអានឲ្យឮៗ ប៉ុន្តែ ប្រសិនបើគេទាក់ ឬឈប់កន្លែងណាមិនចេះ កុំឲ្យគេឈប់យូរពេក ត្រូវជួយអានគាត់ផង។ គោលដៅរបស់អ្នក គឺធ្វើយ៉ាងឲ្យគាត់រំភើបអំពីសៀវភៅនេះ ដោយអានទៅមុខឲ្យបានរលូនជានិច្ច។

៤. សាកល្បងសៀវភៅកំប្លែង
កុមារអានសៀវភៅកំប្លែងល្អជាងសៀវភៅសិក្សា ដូច្នេះ អ្នកគួរផ្លាស់ប្តូរបទពិសោធន៍នេះខ្លះ និងដើម្បីឲ្យគេសប្បាយរីករាយផងដែរ។ 

៥. កុំបញ្ឈប់ការអានឲ្យកូនស្តាប់ឲ្យសោះ
អ្នកដឹងថា គេអាចអានអ្វីមួយដោយខ្លួនឯង ប៉ុន្ដែ ហេតុអ្វីក៏អ្នកបោះបង់ចោលពេលវេលាដ៏សំខាន់បែបនេះ ដើម្បីភ្ជាប់ទំនាក់ទំនងគ្នាទៅវិញទៅមក?

៦. អានខ្លួនឯងផង
ចូរធ្វើជាគម្រដ៏ល្អសម្រាប់កូន។ ប្រសិនបើកូនមិនឃើញអ្នកអាន តើហេតុអ្វីបានជាពួកគេគួរតែអាននោះ?

៧. ដាក់កម្រិតបច្ចេកវិទ្យា
គ្មានសៀវភៅណា អាចប្រកួតប្រជែងឈ្នះទូរទស្សន៍ ទូរស័ព្ទ ឬ iPad ឡើយ ដូច្នេះ កុំទុករបស់ទាំងនេះនៅជិតកូន ឬពេលកូនកំពុងរៀន៕

អត្ថបទ ៖ ឈឹម សៅភារ៉ា
ប្រភព ៖ www.checkpregnancy.com

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី28  មីនា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play