ជំងឺទូទៅ

ការពុល​សំណរ​អាច​មាន​អាការៈ​អ្វី​ខ្លះ​ទៅ​?

​បើសិន​ជា​អ្នក​បាន​ប៉ះពាល់​នឹង​សំណរ អ្នក​ប្រហែលជា​មិន​អាច​មាន​រោគសញ្ញា​អ្វី​ច្រើន​ឡើយ​។ ប៉ុន្តែ​ការ​ដែល​មិន​មាន​រោគសញ្ញា​មិនមែន​មានន័យថា អ្នក​មិន​មាន​ការពុល​នឹង​វា​ឡើយ​។ អ្នក​ប្រហែលជា​កើត​មាន​រោគសញ្ញា​តែ​ម្តង​នៅ​ពេល​វា​ជ្រៀត​ចូលទៅ​ក្នុង​ឈាម​ក្នុង​លក្ខណៈ​គ្រោះថ្នាក់​។ ដូច្នេះ​រោគសញ្ញា​វា​អាច​មាន​ដូចជា​៖
•​    ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​
•​    ​ឈឺ​សន្លាក់ និង​សាច់ដុំ​
•​    ​បាត់បង់​ការចងចាំ ឬ​ការ​ផ្ចង់​អារម្មណ៍​
•​    ​ឈឺក្បាល​
•​    ​ឈឺ​ក្រពះ​
•​    ​អារម្មណ៍​មិន​ល្អ​
•​    ​បន្ថយ​ចំនួន​មេ​ជីវិត​ឈ្មោល​លើ​មនុស្ស​ប្រុស​
•​    ​ស្ត្រី​មាន​ផ្ទៃពោះ​អាច​នឹង​រលូត​កូន កូន​ស្លាប់​ក្នុង​ផ្ទៃ ឬ​កើត​មិន​គ្រប់​ខែ​

​រោគសញ្ញា​លើ​ក្មេងៗ​
​ក្មេង​ដែល​ពុល​សំណរ​ប្រហែលជា​មិន​បង្ហាញ​រោគសញ្ញា​អ្វី​ឲ្យដឹង​ឡើយ​។ យក​ល្អ​គួរតែ​យក​កូន​ទៅ​ធ្វើ​តេស្ត​ដើម្បី​សុវត្ថិភាព​។ បើសិន​ជា​កូន​មាន​រោគសញ្ញា​នៃ​ការពុល​សំណរ វា​អាច​នឹង​មាន​អាការៈ​ដូចខាងក្រោម​នេះ​៖
•​    ​កាច ឬ​មាន​បញ្ហា​លើ​អាកប្បកិរិយា​
•​    ​ឈឺក្បាល 
•​    ​មាន​បញ្ហា​តម្រងនោម​
•​    ​បាត់បង់​ការ​ស្តាប់លឺ​
•​    ​បាត់បង់​ចំណង់​អាហារ​
•​    ​ស្រក​ទម្ងន់​ដោយ​មិនដឹង​ខ្លួន​
•​    ​ទល់​លាមក​
•​    ​ឈឺក្រពះ​ដែល​កើត​បាត់ៗ​
•​    ​ច​ង្អោ ឬ​ក្អួត​
•​    ​ក្នុង​មាត់​មាន​រសជាតិ​ដែកៗ​
•​    ​ឈឺ​សាច់ដុំ និង​សន្លាក់​
•​    ​ប្រកាច់​

​បើសិន​ជា​កូន​អ្នក​បង្ហាញ​រោគសញ្ញា​ទាំងនេះហើយ ចូរ​ឲ្យគេ​ធ្វើតេស្ត​ភ្លាមៗ​។ គ្រូពេទ្យ​អាច​នឹង​វាស់​ចំនួន​សំ​ណុរ​ក្នុង​ឈាម​ជាមួយនឹង​ធ្វើតេស្ត​ឈាម​ធម្មតា​។ ចូរ​ទាក់ទង​ទៅ​គ្រូពេទ្យ​ភ្លាម​បើសិនជា​មាន​អា​ការៈពុល​សំណរ​ធ្ងន់ធ្ងរ​ដូចជា ក្អួត ឬ​ប្រកាច់​។ 

​ការពុល​សំណរ​អាច​ប៉ះពាល់​ដល់​ក្មេងៗ​បាន​។ បើសិន​ជា​អ្នក​មាន​ផ្ទៃពោះ អ្នក​អាច​ចម្លង​ការពុល​នេះ​ទៅ​កូន​បាន​តាមរយៈ​ការ​លេប​របស់​អ្វី​ម​យ​យ​ដែលមាន​សំណរ ឬ​ដកដង្ហើម​មាន​ជាតិ​សំណរ​ចូល​។ ទារក​ដែល​ប៉ះពាល់​នឹង​សំណរ​មុន​កើត ប្រហែលជា​អាច​កើត​មិន​គ្រប់​ខែ ទម្ងន់​មិន​គ្រប់ ឬ​មាន​បញ្ហា​ក្នុង​ការរៀនសូត្រ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
ប្រភព​៖ Web MD

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី29  មីនា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play