សុខភាពបុរស

សិច អាចជួយការពារជំងឺមហារីកក្រពេញប្រូស្តាត និងជួយឲ្យគេងលក់បានស្រួល

ការរួមភេទ អាចជួយទប់ស្កាត់ជំងឺមហារីកក្រពេញប្រូស្តាតបាន
បុរសដែលបានបញ្ចេញទឹកកាមញឹកញាប់ (យ៉ាងហោចណាស់ ២១ ដងក្នុងមួយខែ) ហាក់ដូចជាមិនសូវមានជំងឺមហារីកក្រពេញប្រូស្តាត ក្នុងអំឡុងពេលនៃការស្រាវជ្រាវមួយដែលត្រូវបានចេញផ្សាយនៅក្នុងកាសែត Journal of American Medical Association។

អ្នកមិនត្រូវការដៃគូ ដើម្បីទទួលបានអត្ថប្រយោជន៍នេះទេ ពីព្រោះការយល់សប្តិចេញទឹកកាមកណ្តាលយប់ និងការសម្រេចកាមដោយខ្លួន ក៏អាចជួយអ្នកបានដែរ។
វាមិនច្បាស់ទេថា ការរួមភេទ គឺជាហេតុផលតែមួយគត់ ដែលមានសារៈសំខាន់ក្នុងការសិក្សានោះ។ កត្តាជាច្រើនប៉ះពាល់ដល់ហានិភ័យនៃជំងឺមហារីក។ ប៉ុន្តែ ការរួមភេទកាន់តែច្រើននឹងមិនឈឺចាប់ឡើយ។

ការរួមភេទ ជួយឲ្យអ្នកគេងលក់ស្រួល ហើយស្កប់ស្កល់
អ្នកអាចគេងលក់លឿនជាងមុន បន្ទាប់ពីរួមភេទ ហើយវាជាដំណោះស្រាយដ៏ល្អ សម្រាប់សម្រាប់អ្នកមានបញ្ហាគេងមិនសូវលក់ស្រួល។

បន្ទាប់ពីឈានដល់ចំណុចកំពូល អ័រម៉ូន prolactin ត្រូវបានបញ្ចេញ ដែលជាទំនួលខុសត្រូវចំពោះអារម្មណ៍នៃការសម្រាកលំហែ និងភាពងងុយគេងបន្ទាប់ពីការរួមភេទ។ នេះបើតាមសម្តីរបស់វេជ្ជបណ្ឌិត Sheenie Ambardar អ្នកឯកទេសវិកលចរិត៕

អត្ថបទ ៖ ឈឹម សៅភារ៉ា
ប្រភព ៖ www.checkpregnancy.com

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី29  មីនា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play