យុវ័យ

វិធីរៀបចំ ដើម្បីឲ្យស្នេហាស្ថិតស្ថេរ ហើយសុខស្រួល

ត្រូវចាប់ផ្តើមរៀបចំភ្លាម កុំរង់ចាំឆ្នាំក្រោយ។

គ្រូហោរាសាស្ត្រដ៏ល្បីរបស់ប្រទេសចិន បានណែនាំនូវបន្ទប់គេងដ៏ល្អបំផុត សម្រាប់អ្នកមានគូស្នេហា ដើម្បីបន្ថែមក្ដីស្រឡាញ់នៅក្នុងឆ្នាំក្រោយនេះ។ យ៉ាងណាមិញ វាមិនមែនសម្រាប់តែអ្នកមានគូស្វាមីភរិយានោះទេ អ្នកគ្មានគូក៏អាចរៀបចំបានដែរ។

ប្រសិនបើអ្នកមិនដឹងថាត្រូវធ្វើអ្វីនោះ សូមមើលការណែនាំហុងស៊ុយបន្ទប់គេងនៅខាងក្រោមនេះ ៖ 

សង្ខេប ៥ ចំណុចនៅក្នុងបន្ទប់គេង ដែលអ្នកគួររៀបចំ

- ពណ៌ ៖ ផ្លាស់ប្តូរកម្រាលពូក។ ពណ៌ខៀវ ពណ៌ប្រផេះ ឬពណ៌ខ្មៅ វាជួយធ្វើឲ្យអារម្មណ៍គូស្វាមីភរិយាស្ងប់ស្ងាត់។

- ពន្លឺ ៖ បង្កើនសេចក្ដីជំនឿ និងសេចក្ដីស្រឡាញ់។ ចូរកំណត់ពន្លឺក្នុងបន្ទប់ឲ្យទៅជាពណ៌ទឹកក្រូចលឿងខ្ចី។ វានឹងជួយកែតម្រូវ ឬកាត់បន្ថយកំហឹង និងការមិនសប្បាយចិត្ត ដើម្បីទប់ស្កាត់បញ្ហាធំនានាដែលនឹងអាចកើតឡើងដោយមិនដឹងខ្លួន។

- ថ្ម ៖ អំណាចនៃថ្ម ឬរ៉ែថ្មខៀវ។ ត្បូងពណ៌ផ្កាឈូក អាចជួយបង្កើនសេចក្តីស្រឡាញ់។ ចូរជ្រើសរើសយកដុំថ្មធំមួយដាក់ក្នុងបន្ទប់របស់អ្នក។ អ្នកអាចដាក់វានៅលើតុក្បែរគ្រែ ឬទិសនិរតីនៃបន្ទប់គេង ជាពិសេសក្នុងអំឡុងពេលមានជម្លោះ។ ក្ដីមេត្តា នឹងកើតឡើងនឹកស្មានមិនដល់។

- នាឡិកា ៖ ចូរដាក់នាឡិកានៅទិសខាងជើងនៃបន្ទប់របស់អ្នក។ ប៉ុន្ដែ សូមប្រុងប្រយ័ត្នកុំឲ្យធ្លាក់ ឬអស់ថ្ម។ នាឡិកា ដើរទៅទៅគ្រប់ពេល វានឹងជួយឲ្យក្តីស្រឡាញ់របស់អ្នករស់រានមានជីវិតបែបនោះដែរ។

- ក្លិន ៖ នៅខាងក្នុងបន្ទប់គេង មិនគួរមានក្លិនអាក្រក់ទេ។ វាគួរតែជាកន្លែងដ៏ស្រស់ស្អាត និងមានក្លិនក្រអូប៕

អត្ថបទ ៖ ឈឹម សៅភារ៉ា

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី29  មីនា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play