ជំងឺទូទៅ

​ត្រចៀក​ដែល​ចោះ​ហើយ​គួរតែ​ថែរក្សា​បែបណា​?

​ការ​ចោះត្រចៀក​ដើម្បី​ពាក់​ក្រវិល​សម្រាប់​ក្មេងស្រី​អាចជា​រឿង​មួយ​ធ្វើឲ្យ​ខឹង ប៉ុន្តែ​រឿង​នេះ​អាច​នាំឲ្យ​មាន​ការបង្ករោគបាន​បើសិនជា​មិន​មាន​ការ​ថែរក្សា​បានល្អ និង​ត្រឹមត្រូវ​។ 

​យ៉ាងណាមិញ​ដើម្បី​កាត់បន្ថយ​ការ​ប្រឈម​នឹង​ការបង្ក​រោគ​យក​ល្អ​គួរតែ​ថែរក្សា​ត្រចៀក​ដែល​ចោះ​រួច​ដូចខាងក្រោម​នេះ​៖
•​    ​ចូរ​លាង​សម្អាត​ដៃ​ជានិច្ច​ក្រោយពី​ប៉ះ​ត្រចៀក​រួច​
•​    ​ក្រោយ​ពី​អ្នក​ចោះត្រចៀក​រួច ចូរ​ពាក់​ក្រវិល​ឲ្យ​ជាប់​យ៉ាងហោចណាស់ ៦​សប្តាហ៍​ដើម្បី​កុំឲ្យ​វា​ជិត​ទៅ​វិញ​
•​    ​លាង​សម្អាត​ត្រចៀក​ជាមួយ​សាប៊ូ និង​ទឹក​យ៉ាងហោចណាស់ ម្តង​ជា​រៀងរាល់ថ្ងៃ​
•​    ​មូល​ក្រវិល​ដែល​ពាក់​នោះ​ពីរ​បី​ដង​ក្នុង​មួយថ្ងៃ​
•​    ​លាប​ប្រេង​អាលកុល​លើ​ស្លឹកត្រចៀក​យ៉ាងហោច​ណាស់​ពីរដង​ក្នុង​មួយ​ថ្ងៃ​
•​    ​បើសិនជា​រន្ធ​ត្រចៀក​ហូរ​ទឹក​ចេញមក ចូរ​ទៅ​ជួប​គ្រូពេទ្យ​ភ្លាម​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ HealthDay

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី30  មីនា ឆ្នាំ 2018

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play